សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន មិនបោះបង់ពលរដ្ឋនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបោះបង់ប្រជាពលរដ្ឋនោះទេ។
ថ្លែងក្នុងឱកាសដែលសម្តេចធិបតី បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមិនដើរថយក្រោយនោះទេ ៕
