ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញអធិបតីក្នុងកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តមជាប្រធាន អនុប្រធានបណ្តាស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ៕
