**រាជរដ្ឋាភិបាល សម្រេចការតែងតាំងសមាសភាព នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ**ការបើកចំហកម្រិតខ្ពស់របស់ប្រទេសចិននៅក្នុងការយកចិត្តទុកដាក់នៅឯសន្និសីទ int’l**រាជរដ្ឋាភិបាល នឹងខិតខំជំរុញ និងលើកកម្ពស់ ជនមានពិការភាព ឲ្យក្លាយទៅជាអ្នកនយោបាយ មន្រ្តីរាជការ ឲ្យកាន់តែច្រើនបន្ថែមទៀត**លោក Xi បានផ្ញើលិខិតអបអរសាទរទៅកាន់វេទិកា Imperial Springs Int’l Forum ឆ្នាំ ២០២៣**សម្តេចធិបតី៖ ក្រសួងសាធារណការ ក្រសួងសុខាភិបាល ត្រូវរួមគា្នធ្វើកិច្ចការជាមួយក្រសួងសង្គមកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរស្របច្បាប់**លោក Xi បានសង្កត់ធ្ងន់លើការពន្លឿនការកសាងទីក្រុងសៀងហៃទៅជាទីក្រុងសង្គមនិយមទំនើប**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យជ្រើសរើសជនមានពិការភាព ចូលបម្រើការងារប្រកបដោយការទទួលខុសត្រូវ និងភ្ញាក់រលឹក**អភិបាលខេត្តក្រចេះ៖ បច្ចុប្បន្នមានក្រុមហ៊ុន សហគ្រាសជាច្រើនមកពី បណ្តាខេត្តនានានៃប្រទេសចិន មកធ្វើការវិនិយោគនិងអភិវឌ្ឍន៍ជាមួយកម្ពុជាលើគ្រប់វិស័យ**សម្តេចធិបតី៖ ក្រសួងសាធារណការ ក្រសួងសុខាភិបាល ត្រូវរួមគា្នធ្វើកិច្ចការជាមួយក្រសួងសង្គមកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរស្របច្បាប់**សវនាការជម្រះក្តីរបស់ចិន Evergrande នៅតុលាការហុងកុងត្រូវបានពន្យារពេលដល់ថ្ងៃទី ២៩ ខែមករា**នាវាពាណិជ្ជកម្មជាច្រើនបានវាយប្រហារនៅសមុទ្រក្រហម**អ៊ីស្រាអែល​ ថាកម្លាំង​ជើង​គោក​ធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំង​តំបន់​ហ្គាហ្សា​ស្ទ្រីប**វៀតណាម​នឹង​ស៊ើបអង្កេត​លើ​ដំណោះស្រាយ​កំណើន​ឥណទាន​របស់​ធនាគារ​កណ្តាល​របស់​ខ្លួន**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋចំណាយថវិកាជាង ១ពាន់លានដុល្លារ សម្រាប់ជនងាយរងគ្រោះប្រមាណ ១,៥លានគ្រួសារ**ប្រធាន WTO បញ្ជាក់ថា ពាណិជ្ជកម្មត្រូវតែផ្លាស់ប្តូររបៀបវារៈនៃការផ្លាស់ប្តូរអាកាសធាតុសកល**លោក Macron លើកឡើងថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងចំណាយរយៈពេល ១០ ឆ្នាំ**អង្គការណាតូ៖ យើងគួរតែត្រៀមខ្លួនសម្រាប់ ព័ត៌មានអាក្រក់ ពីអ៊ុយក្រែន**មនុស្ស​ម្នាក់​បានស្លាប់ និង ១១ នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹក​ជំនន់​ នៅ​ជុំវិញ​បឹង Toba ប្រទេស​ឥណ្ឌូនេស៊ី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានខិតខំកែលំអរជីវភាពរស់នៅ និងធានាកាត់ប្ថយភាពក្រីក្ររបស់ជនមានពិការភាព**រដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា

លោកជំទាវ កុយ សុដានី ជួបមន្រ្តីស្ថានទូត ពិភាក្សាជុំវិញគម្រោងការងារសំខាន់ៗ ដែលក្រសួងកំពុងអនុវត្តកន្លងមក រហូតដល់ពេលបច្ចុប្បន្ន

ភ្នំពេញ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក TANINAI Ichitomo រដ្ឋមន្រ្តីទូត (ទីប្រឹក្សាទូត) និងជាអនុប្រធានបេសកកម្មការទូត នៃស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជំនួបនេះបានពិភាក្សាអំពីគម្រោងផែនការសកម្មភាពការងារ កិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជុំវិញគម្រោងការងារសំខាន់ៗដែលក្រសួងបាន និងកំពុងអនុវត្តកន្លងមករហូតដល់ពេលបច្ចុប្បន្នដូចជា៖ ការកសាងផ្លូវជនបទ និងការសាងសង់ផ្លូវជាតិលេខ៥ និងការតភ្ជាប់អាស៊ាន ការអភិវឌ្ឍ កាបូមស្តារគន្លងនាវា និងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ការអនុវត្តគម្រោងជំនួយបច្ចេកទេសធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី១ និងទី២ ការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ខាងត្បូងរាជធានីភ្នំពេញ ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣ និងគម្រោងជំនួយបច្ចេកទេសថ្មីៗដូចជាគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជាជំហានទី៣ ការសិក្សាផែនទីនាវាចរណ៍សមុទ្រ ដែលគ្រោងនឹងអនុវត្ត ចុងឆ្នាំ២០២៣នេះ។

ឆ្លើយតបទៅនឹងសំណូមពររបស់គណៈប្រតិភូស្ថានទូតជប៉ុននាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអំពីគម្រោងផែនការសកម្មភាពការងារ១០០ថ្ងៃ របស់ក្រសួង ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់រួមមានការត្រៀមសម្ពោធបើកប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ទស្សនកិច្ចផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងច្រកទ្វារព្រំដែនបាវិត ការចុះសួរសុខទុក្ខមន្រ្តីរាជការរាជធានី-ខេត្ត។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសន្យាលើកយកទៅពិភាក្សាផ្ទៃក្នុងជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ទាក់ទងនឹងសំណើរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ជប៉ុនយ៉ាស៊ិគិ ស្តីពីការជួសជុលឡើងវិញ កំណាត់ផ្លូវប្រវែង១០០ម៉ែត្រក្នុងតំបន់ទ្រនាប់ (Buffer Zone) នៃច្រកទ្វារអន្តរជាតិចាំយាម(កម្ពុជា)-ហាត់លឹក(ថៃ) សំដៅជួយសម្រួលការដឹកជញ្ជូនទំនិញនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ទៅកាន់កំពង់ផែប្រទេសថៃ។

សូមជម្រាបជូនថា៖ ប្រទេសជប៉ុន (JICA) តែងតែសហការ និងផ្ដល់ជូនកម្ពុជានូវជំនួយទាំងសម្ភារ និងបច្ចេកទេសផ្សេងៗលើផ្នែកជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចណ៍លើដងផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា និងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (ព្រែកក្តាម-បន្ទាយមានជ័យ) ជាដើម៕

អត្ថបទដែលជាប់ទាក់ទង