រាជបណ្ឌិត្យសភាកម្ពុជាទទួលបាន ឭសៀវភៅចំនួនជាង៥០០០ក្បាល ពីសមាគម និងមូលនិធិខេត្តយូណាន ប្រទេសចិន

ភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទទួលស្វាគមន៍ លោកជំទាវ ចឹង យាន (ZENG Yan) រដ្ឋមន្ត្រីក្រសួងឃោសនាការ និងជាសមាជិកអចិន្ត្រៃយ៍គណកម្មការខេត្តយូណាន និងអញ្ជើញទស្សនកិច្ចនៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងជំនួបនេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងរាជបណ្ឌិត្យសភាកម្ពុជា ក៏បានទទួលសៀវភៅចំនួនជាង៥០០០ក្បាល ពីលោកជំទាវ ចឹង យាន (ZENG Yan) ប្រគល់ជូនរាជបណ្ឌិត្យសភាកម្ពុជា ដែលជាការឧបត្ថម្ភពី៖សមាគមខេត្តយូណានដើម្បីមិត្តភាពជាមួយបរទេស, មូលនិធិផ្លាស់ប្តូរមិត្តភាពប្រជាជនអន្តរជាតិ ខេត្តយូណាន, មូលនិធិអភិវឌ្ឍមិត្តភាព និងសន្តិភាពចិន, លោកជំទាវ ចឹង យាន (ZENG Yan) រដ្ឋមន្រ្តីក្រសួងឃោសនាការ និងជាសមាជិកអចិន្រ្តៃយ៍គណៈកម្មការខេត្តយូណាន។
សៀវភៅឧបត្ថម្ភជាសៀវភៅសម្រាប់សិក្សាភាសាចិន និងពាក់ព័ន្ធនយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រវត្ដិសាស្ត្រចិនជាដើម។ពិធីប្រគល់សៀវភៅនេះ ប្រព្រឹត្តទៅនៅបន្ទប់បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា៕
