**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អនុញ្ញាតឲ្យនាយកប្រតិបត្តិធនាការ អេស៉ីលីដា ចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៉ីលីដា ភីអិលស៉ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងព័ត៌មាន។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារឯកជនក្នុងស្រុក ឈានមុខគេក្នុងការផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុ ក្នុងនោះ ក្រសួងព័ត៌មានក៏មានមន្រ្ដីរាជការ ជាង៤ពាន់នាក់ បានទទួលការបើកប្រាក់ខែតាមរយៈគណនីរបស់ធនាគារ អេស៊ីលីដា ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណដល់ធនាគារ អេស៊ីលីដា ដែលបានចូលរួមជួយគាំទ្រដល់កម្មវិធីនានារបស់ក្រសួងព័ត៌មាន និងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញផ្សព្វផ្សាយរបស់ជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្ដា ក៏បានជម្រាបជូនលោកប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី អំពីការងារដែលក្រសួងព័ត៌មាន ត្រូវធ្វើក្នុងអាណត្ដិទី៧នេះ ក្នុងការបម្រើប្រជាពលរដ្ឋលើវិស័យព័ត៌មាន តាមរយៈការប្រែក្លាយក្រសួងព័ត៌មាន ឲ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងដើរតួនាទីក្នុងការផ្ដល់ព័ត៌មាន ឲ្យបានទាន់ពេលវេលា និងមានគុណភាពសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើសុំ ធនាគារ អេស៊ីលីដា បន្ដគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈបន្ថែមទៀត ដើម្បីជំរុញឲ្យមានការរីកចម្រើន ក្នុងការចូលរួមផ្ដល់នូវព័ត៌មានដល់សាធារណជន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្ដែងនូវការអបអរសាទរចំពោះលោករដ្ឋមន្រ្ដី ដែលទើបចូលកាន់ដំណែងថ្មី ជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន ហើយប្រកាសត្រៀមសម្រាប់កិច្ចសហប្រតិបត្តិការ និងជួយដល់កម្មវិធីនានារបស់ក្រសួងព័ត៌មាន។

ឯកឧត្តមបណ្ឌិត បានសន្យាថា នឹងចូលរួមជួយគាំទ្រកម្មវិធីផ្សេងៗរបស់ក្រសួងព័ត៌មាន ជាពិសេសការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ៕

អត្ថបទដែលជាប់ទាក់ទង