ដំណឹងល្អ! មានក្រុមហ៊ុនចិនជាង៥០ គ្រោងវិនិយោគឧស្សាហកម្ម កែច្នៃកសិកម្ម និងចិញ្ចឹមគោជ្រូក នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ កាលពីខែសីហា កន្លងទៅ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ។
នាឱកាសនៃទស្សនកិច្ចនោះដែរ លោក Wang Guangguo នាយកប្រតិបិត្ត សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) បានប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និង ជ្រូក។
សូមជម្រាបជូនថា តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ស្ពឺ នៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរដើមឆ្នាំ២០២៤ រោងចក្រចំនួន២៥ នឹងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ ដែលរោងចក្រទាំងនោះតម្រូវការកម្មករ ប្រមាណ២៣០០( ពីរម៉ឺនបីពាន់ ) នាក់៕
