ឯកឧត្តម អ៊ូច ភា គោរពអបអរសាទរគោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ត្រូវបាន ព្រះមហាក្សត្រ តែងតាំងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានផ្ញើសារគោរពអបអរសាទរគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី។
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា វិសេសវិសាល ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ ត្រាស់បង្គាប់តែងតាំងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ មន្ត្រីរាជការ និស្សិត សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវនិងក្នុងនាមខ្ញុំបាទផ្ទាល់ សូម សម្ដែង នូវសេចក្តីសោមនស្សរីករាយ ឥតឧបមានិងគោរពកោតសរសើរចំពោះ សម្តេចអគ្គមហាសនាបតីតេជា និងសូម គោរពលំឱនកាយ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ប្រទានពរជ័យសព្ទសាធុការពរជូន សម្តេចអគ្គមហាសេនាបតីតេជោ សូមមានសុខភាពល្អ បរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើន រុងរឿងបន្តទៀត។
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះដែរ ខ្ញុំបាទ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង និង កោតសរសើរជាទីបំផុត ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ដែលសម្តេច ខិតខំអស់ពីកម្លាំងកាយ ចិត្ត ដើម្បីដឹកនាំប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ។ ព្រមជាមួយគ្នានេះដែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិន ប្រសព្វ ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះ ជាតិ និងប្រជាជន ដែល សម្តេចមហាសនាបតីតេជោ បានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខ សន្តិភាពពេញលេញ មានឯកភាពជាតិនិងអធិបតេយ្យជាតិ សេរី ពហុបក្សនិងនីតិរដ្ឋ មិនត្រឹមតែបាននាំមកនូវសុខសន្តិ ភាពដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកសាងសន្តិភាពសម្រាប់ប្រជា ជាតិក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ។
ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និស្សិត សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវនិងក្នុងនាមខ្ញុំបាទផ្ទាល់ សូមសម្តែងនូវភក្តីភាពនិង កតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅជាទីបំផុតនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាទាំងមួយម៉ឺន លោកំធាតុ ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមជួយបីបាច់ថែរក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបតែសេចក្តីសុខ សុភមង្គល និង សមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

