ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំត្រៀមបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារមួយចំនួនដើម្បីត្រៀមរៀបចំបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភាសម្រាប់នីតិកាលទី៧។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធទាំងអស់របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាតំណាងក្រសួងពាក់ព័ន្ធមួយចំនួនមានដូចជា តំណាងក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ តំណាងអគ្គនាយកអគ្គីសនីកម្ពុជា នាយកដ្ឋានអង្គរក្ស និងមន្ត្រីជំនាញមួយចំនួនផងដែរ ៕
