លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់ នៅថ្ងៃនេះ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ២៦នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន៖
-ជួញដូរ ៣ករណី ឃាត់ ០៤នាក់ (ស្រី ០១នាក់)។
-ដឹកជញ្ជូន រក្សាទុក ០៦ករណី ឃាត់ ០៩នាក់ (ស្រី ០២នាក់)។
-ប្រើប្រាស់ ០៥ករណី ឃាត់ ១៣នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែកក្កដា រួមមាន៖
-មេតំហ្វេតាមីន (Ice) = ៣៤,៨៤ក្រាមនិង៩កញ្ចប់តូច។
លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប៖
នគរបាល៖ ០៦អង្គភាព
១. បន្ទាយមានជ័យ៖ រក្សាទុក ០១ករណី ឃាត់ ០២នាក់ ស្រី ០២នាក់ ប្រើប្រាស់ ០១ករណី ឃាត់ ០៤នាក់ ចាប់យក Ice ០,១៥ក្រាម។
២. កណ្តាល៖ រក្សាទុក ០២ករណី ឃាត់ ០២នាក់ ចាប់យក Ice ០២កញ្ចប់តូច។
៣. រាជធានីភ្នំពេញ៖ ជួញដូរ ០៣ករណី ឃាត់ ០៤នាក់ ស្រី ០១នាក់ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ប្រើប្រាស់ ០៣ករណី ឃាត់ ០៤នាក់ ចាប់យក Ice ៣៣,៩៤ក្រាម។
៤. ស្វាយរៀង៖ រក្សាទុក ០១ករណី ឃាត់ ០២នាក់ ចាប់យក Ice ០៧កញ្ចប់តូច។
៥. សៀមរាប៖ ប្រើប្រាស់ ០១ករណី ឃាត់ ០៥នាក់។
៦. ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ០១ករណី ចាប់ ០១នាក់។
កងរាជអាវុធហត្ថ៖ ០១អង្គភាព
១. ប៉ៃលិន៖ រក្សាទុក ០១ករណី ឃាត់ ០២នាក់ ចាប់យក Ice ០,៧៥ក្រាម ៕
