ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង

រតនគិរី៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានសម្រសបម្រួលរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តរតនគិរី។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត គណៈប្រតិភូអមដំណើរ, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, សាលាដំបូងខេត្ត, ស្នងការខេត្ត, មេបញ្ជាការ, ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក, កងកម្លាំងប្រដាប់អាវុធ, មេឃុំ ចៅសង្កាត់, ស្មៀន ឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ ២០៧នាក់។
សូមជម្រាបជូនថា ពិធីប្រកាសចូលកាន់មុខតំណែងនេះ រៀបចំឡើងសម្រាប់តែងតាំង លោក ម៉ឹង ស៊ីនាថ ជាអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ជំនួសលោក មួង ប៉ាង ដែលត្រូវបានផ្ទេរទៅខេត្តមណ្ឌលគិរី៕

