លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល

បេរូត៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ លីបង់ កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយទីក្រុងបេរូតប្តេជ្ញា ថានឹងបន្តការចរចាដោយផ្ទាល់ បើទោះបីជាកិច្ចចរចានេះ ហាក់ដូចជាធ្លាក់ចុះសារសំខាន់ ដោយសារតែការសម្រេចចិត្តរបស់អ៉ីរ៉ង់ ដែលចង់ឱ្យលីបង់គឺជាផ្នែកមួយនៃការចរចារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកក៏ដោយ។
មន្ត្រីលីបង់បានទទូចថា ការចរចាទល់មុខគ្នាជាមួយអ៉ីស្រាអែល គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាបាននូវការបញ្ចប់សង្រ្គាម ដែលឆាបឆេះឡើងវិញតាំងពីថ្ងៃទី២ ខែមីនា។ ប៉ុន្តែ ការ ចរចា រវាង លីបង់ និង អ៉ីស្រាអែល ៤លើកចាប់ ពី ខែ មេសា បាន បរាជ័យ ក្នុង ការ បង្កើត បទ ឈប់ បាញ់ ជាប់ លាប់។
ផ្ទុយទៅវិញ ការប្រយុទ្ធគ្នាក្រុមហេសបូឡាលីបង់ ជាមួយអ៉ីស្រាអែល ទើបតែបានថមថយក្នុងសប្តាហ៍នេះ ក្រោយអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកចុះអនុស្សរណៈយោគយល់គ្នា ដែលមានចែងឱ្យបញ្ឈប់ការប្រយុទ្ធទាំងអស់ រួមទាំងនៅលីបង់។
តាមមន្ត្រី លីបង់ ម្នាក់ និង មន្ត្រី បរទេស ពីរ នាក់ កិច្ចព្រមព្រៀងនៃអាមេរិកជាមួយអ៉ីរ៉ង់ ធ្វើឱ្យចុះខ្សោយជំហររបស់លីបង់៕

