ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស

គូឡាឡាំពួ៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន ២,១០រីងហ្គីត ឬ ០,៥២សេនក្នុងមួយលីត្រ សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស ចាប់ពីកក្កដាខាងមុខនេះ បន្ទាប់ពីភាពខុសគ្នានៃតម្លៃលក់ប្រេងម៉ាស៊ូត ក្នុងតម្លៃឧបត្ថម្ភធន និងមិនឧបត្ថម្ភធន នាំឱ្យមានការរត់ពន្ធប្រេង និងខាតបង់ប្រាក់ចំណូល។
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។
ក្រសួងហិរញ្ញវត្ថុម៉ាឡេស៉ី បានឱ្យដឹងថា គម្លាតនៃតម្លៃប្រេងម៉ាស៊ូតដែលលក់នៅរដ្ឋ Sabah និងរដ្ឋ Sarawak ជាមួយឧបទ្វីបម៉ាឡេស៉ី បង្កើតបានការលេចធ្លាយប្រាក់ចំណូល និងការរត់ពន្ធប្រេងម៉ាស៊ូតឧបត្ថម្ភធន រួមទាំងឆ្លងព្រំដែន។
យ៉ាងនេះក្តី ក្រសួងមិនបានលើកឡើង ពីគម្រោងផ្តល់ហិរញ្ញប្បទានដល់ការឧបត្ថម្ភធនបន្ថែមនោះទេ ខណៈថវិកាចំណាយសាធារណៈរបស់រដ្ឋ ស្ថិតក្រោមភាពតានតឹងរួចទៅហើយ ដោយសារការឡើងថ្លៃប្រេងឥន្ធនៈចេញពីសង្រ្គាមអ៉ីរ៉ង់៕

