ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្ត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនេះក៏មានអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង អនុផែន នាយការិយាល័យជំនាញទាំងអស់ មេបញ្ជាការ-មេបញ្ជាររង និងលោក នាយប៉ុស្តិការពារព្រំដែន នៃវរសេនាតូចនគរបាលការពារព្រំដែនគោក៧០១ អធិការ-អធិការរងនគរបាលក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៣៤ឃុំ-សង្កាត់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៍បានលើកឡើងថាសូមឲ្យតាមបណ្តាលអធិការក្រុង/ស្រុក ធ្វើការណែនាំប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានការយល់ដឹងអំពីច្បាប់ក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ ដូចជាការបាញ់កាំជ្រួចជាដើម ៕
