**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព

សម្ដេចតេជោ បង្ហើបពីការរៀបចំឱ្យមានការបន្តវេនក្រោយការបោះឆ្នោត ដែលនាយករដ្ឋមន្ត្រី ហ្គីណេប៊ីសាវ សន្យាថានឹងធ្វេីការជាមួយរដ្ឋាភិបាលថ្មី ដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបពីការរៀបចំឱ្យមានការបន្តវេនក្រោយការបោះឆ្នោត ដែលឯកឧត្តមនាយករដ្ឋមន្ត្រី ហ្គីណេប៊ីសាវ បានសន្យាថានឹង ធ្វើការជាមួយនឹងរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ការបង្ហេីបរបស់សម្ដេចតេជោ ធ្វេីឡេីងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាស​ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) ដែលជានាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) ដែលឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និង
មកចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីនៃប្រទេស ហ្គីណេប៊ីសាវ ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេច មកសង្កេតការបោះឆ្នោតនៅកម្ពុជានៅពេលនេះ។ សម្តេចតេជោបានមានប្រាសាសន៍ថា សម្ដេចនឹងរៀបចំឲ្យមានគណៈប្រតិភូកសិកម្មមួយ ដើម្បីទៅសិក្សាស្វែងយល់នៅប្រទេសហ្គីណេប៊ីសាវ ថាតើកម្ពុជាអាចជួយអ្វីបាន? តាមគំនិតរបស់សម្ដេច គឺចង់រៀបចំតំបន់មួយដែលមានប្រព័ន្ធប្រឡាយទឹក មានថ្នាលដើម្បីបណ្ដុះពូជស្រូវ ដែលផ្ដល់ទិន្នផលខ្ពស់ដល់ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងទៀត។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ក្នុងដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតី ហ្គីណេប៊ីសាវ នៅពេលខាងមុខ សម្ដេចចង់ឱ្យមានកិច្ចព្រមព្រៀង លើឯកសារមួយចំនួន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម កិច្ចព្រមព្រៀងលើវិស័យវិនិយោគ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលអាចធ្វើទៅបាន។

នៅក្នុងជំនួបពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបពីការរៀបចំឱ្យមានការបន្តវេនក្រោយការបោះឆ្នោត ដែលឯកឧត្តមនាយករដ្ឋមន្ត្រី ហ្គីណេប៊ីសាវ បានសន្យាថានឹង ធ្វើការជាមួយនឹងរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

បន្ទាប់ពីការជួបពិភាក្សារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំនូវអាហារពេលល្ងាចក្រៅផ្លូវការ ជូនឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេស ហ្គីណេប៊ីសាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចការងារ និងសង្កេតការបោះឆ្នោតនៅកម្ពុជាន ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕

អត្ថបទដែលជាប់ទាក់ទង