ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ អង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ អង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានមានព្រះបន្ទូលអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់ មានព្រះបន្ទូលថា សន្លឹកឆ្នោត១សន្លឹករបស់បងប្អូន ប្រជារាស្ត្រ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការសម្រេចជោគវាសនាប្រទេសជាតិ ជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រឡាញ់ ដើម្បីដឹកនាំប្រទេសរីកចំរើន និងការអភិវឌ្ឍន៍៕
