**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

បណ្ឌិត ហ៊ុន ម៉ាណែត៖ ការលេចចេញជារូបរាង នៃសមិទ្ធផលនីមួយៗ គឺទាមទារឱ្យមានចក្ខុវិស័យ និងការរួមសហការពីគ្រប់ផ្នែក-គ្រប់ជំនាញពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការលេចចេញជារូបរាងនៃសមិទ្ធផលនីមួយៗ គឺទាមទារឱ្យមានចក្ខុវិស័យ និងការរួមសហការពីគ្រប់ផ្នែក-គ្រប់ជំនាញពាក់ព័ន្ធ ។

ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូ AC) ប្រវែង ៤០០០ ម៉ែត្រ ទទឹងប្រវែង ៥០ ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េចំនួន ២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការលេចចេញជារូបរាងនៃសមិទ្ធផលនីមួយៗ គឺទាមទារឱ្យមានចក្ខុវិស័យ និងការរួមសហការពីគ្រប់ផ្នែក-គ្រប់ជំនាញពាក់ព័ន្ធ ដូចជា៖ ផែ្នករចនាម៉ូតស្ថាបត្យកម្ម, ផ្នែកវិស្វកម្មសំណង់ និងផ្នែកគ្រប់គ្រងត្រួតពិនិត្យសុវត្ថិភាពគុណភាព ។ល។ ក្នុងន័យនេះ យើងអាចធ្វើការប្រៀបប្រដូចបានថា ការរចនា និងស្ថាបនាសន្តិភាព ឱ្យលេចចេញជារូបរាងទ្បើង ដូចដែលយើងកំពុងមានសព្វថ្ងៃ ក៏មិនមែនងាយស្រួលនោះដែរ គឺកើតចេញពីគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងកម្លាំងសាមគ្គីភាពរបស់ជនរួមជាតិខ្មែរទាំងអស់» ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើថា កត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ។ ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម», រាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ជាពិសេស ក៏ជាយន្តការនៃការភ្ជាប់សកម្មភាពពាណិជ្ជកម្ម, ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូបផង សំដៅធ្វើយ៉ាងណាឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ដែលសព្វថ្ងៃជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង