អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសបដិសេធចំពោះ Page Facebook ឈ្មោះ “GRK Cambodia – ខ.ភ.ម” មិនមែនជា Page Facebook ផ្លូវការរបស់កងរាជអាវុធហត្ថឡើយ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបថា Page Facebook ឈ្មោះ “GRK Cambodia – ខ.ភ.ម” ដូចបង្ហាញនៅខាងក្រោមនេះ មិនមែនជា Page Facebook ផ្លូវការរបស់កងរាជអាវុធហត្ថយើងខ្ញុំទេ។
លោកឧត្តមសេនីយ៍ត្រី អេង ហុី បន្តថា កងរាជអាវុធហត្ថ មានការផ្សព្វផ្សាយព័ត៌មានជាផ្លូវការមានជាអាទិ៍៖ ទី១- GRK News , Spokesman of GRK , ទស្សនាវដ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ទី២-តាមសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ដោយអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី អេង ហុី បន្ថែមថា កងរាជអាវុធហត្ថ សូមអំពាវនាវដល់បុគ្គលដែលកំពុងក្លែងបន្លំជាកងរាជអាវុធហត្ថឈប់ជាបន្ទាន់ និងសូមអំពាវនាវដល់សាធារណជនមេត្តាកុំ Follow Like Share ឬ Comments ចំពោះPages ឬគណនីហ្វេសប៊ុក ដែលមិនផ្លូវការរបស់កងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថយើងខ្ញុំនឹងអនុវត្តច្បាប់ចំពោះអំពើល្មើសច្បាប់នេះ តាមនីតិវិធី អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានមេត្តាជ្រាបនិងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕

