សម្ដេច ស ខេង ចាត់ទុកអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីជាផ្នែកមួយនៃមោទកភាពជាតិ ខណៈរហូតមកដល់ពេលនេះ ការសាងសង់សម្រេចបានជាង៨០ភាគរយហើយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។
រហូតមកដល់ពេលនេះ ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានជាង៨០ភាគរយហើយ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទកភាពជាតិ។
សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះបានមានប្រសាសន៍លើកទឹកចិត្តក្រុមហ៊ុន ក្រុមវិស្វករ និងក្រុមជាងទាំងអស់បន្តការខិតខំប្រឹងប្រែងសាងសង់អគារនេះឱ្យបានល្អ និងបន្តរក្សាឱ្យបាននូវសុវត្ថិភាព
សូមបញ្ជាក់ថាអគារទីស្ដីការក្រសួងមហាផ្ទៃ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ គ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអគារនេះ ជាស្នាដៃកូនខ្មែរ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង៕
