ឯកឧត្តម ទេព ធន និងឯកឧត្តម ម៉ៅ ធនិន បើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ» ដែលមិនទាន់បានចុះបញ្ជីដីរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ» ដែលមិនទាន់បានចុះបញ្ជីដីរដ្ឋ ស្ថិតនៅភូមិសាស្ត្រ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។
សមាសភាពអញ្ជើញចូលរួមមាន៖ លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត លោកស្រីអភិបាលនៃគណៈអភិបាលក្រុងបូកគោ ប្រធានការិយាល័យភូមិបាលក្រុងបូកគោ ចៅសង្កាត់កោះតូច និងចៅសង្កាត់បឹងទូក ប្រមាណ៥០នាក់ ៕
