ឯកអគ្គរដ្ឋទូតទីម័រឡេស្ត វាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានរៀបចំទីក្រុង និងឆ្នេរសមុទ្រសមានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ

ភ្នំពេញ៖ ឯកឧត្តម អើម៉ីនី គូប៉ា ឡូប៉ស (Ermenegilo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានជំរាបជូនពីគោលបំណងដែលឯកឧត្តម បានមកធ្វើទស្សនកិច្ចជាលើកទី២ លើកទី១ ៣ឆ្នាំមុន កម្ពុជា និងទីម័រឡេស្ត ជាប្រទេសបងប្អូននឹងគ្នា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមេដឹកនាំដ៏ល្អមួយមានភាពអស់ចារបំផុតលើពិភពលោក មិនមែនសម្រាប់កម្ពុជាប៉ុណ្ណោះទេ លោកជាវីរបុរសបានបញ្ចប់សង្គ្រាមនៅកម្ពុជា មកដល់បច្ចុប្បន្នធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន។ ព្រមទាំងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះឯកឧត្តម អភិបាលខេត្ត ដែលបានរៀបចំទីក្រុងមានភាពស្រស់ស្អាត ឆ្នេរសមុទ្រសស្អាតស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តមអភិបាលខេត្ត។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃបែបនេះក្នុងឱកាសដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូនការបោះឆ្នោតនៅទីម័រឡេស្ត មានគណបក្សនយោបានចូលរួមចំនួន៧០ គណបក្សនយោបាយបានផ្តល់ការទុកចិត្តគាំទ្រឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រ ម្តងទៀតក្នុងការដឹកនាំប្រទេសទីម័រឡេស្ត ហើយកម្ពុជាជាគំរូសម្រាប់ប្រទេសទីម័រ ក្នុងការអភិវឌ្ឍប្រទេសនាពេលខាងមុខ។ ប្រទេសទីម័រ មានតំបន់មួយជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ជាតំបន់មានឆ្នេរសមុទ្រដូចកម្ពុជាដែរ ក៏ប៉ុន្តែមិនទាន់មានការអភិវឌ្ឍនៅឡើយ ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងសិក្សាឈ្វេងយល់ពីសក្តានុពព នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសទីម័រឡេស្ត សូមអញ្ជើញគណៈប្រតិភូ និងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចផ្លាស់ប្តូរការអភិវឌ្ឍរវាងគ្នាដូចនឹងខេត្តព្រះសីហនុនៅពេលខាងមុខ ក្រៅពីនោះរដ្ឋាភិបាលប្រទេសទីម័រឡេស្ត បានចុះហត្ថលេខា ស្តីពីការហោះហើរត្រង់ពីទីម័រមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ប្រទេសទីម័រ និងជម្រុញឱ្យមានការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុផងដែរ និងសូមជូនពរឱ្យដំណើរការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ប្រជាពលរដ្ឋកម្ពុជា និងជ្រើសរើសមេដឹកនាំដែលមានអនាគតល្អ ដឹកនាំប្រទេសឱ្យមានការរីកចម្រើនបន្ថែមទៀត ៕
