**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៣ របស់ស្នងការខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងក្រោមឱវាទប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់-លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំនាញទាំងអស់ចំណុះស្នងការដ្ឋាន លោកវរសេនីយ៍ អធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។

លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង ជំនួយដឹកនាំការិយាល័យសរុបវិភាគ បានឡើងអានរបាយការណ៍ ស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវទិសដៅការងារខែបន្ទាប់ដល់កងកម្លាំងដូចខាងក្រោម៖
-ត្រូវធានាឲ្យបានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និង ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ១៩
-បង្កើនការក្តាប់ និងប្រមូលផ្តុំព័ត៌មានទូទាំងខេត្ត ទាក់ទិននិងសភាពការណ៍សន្តិសុខជាតិ ជាពិសេសផែនការ និង ឧបាយកលឧទ្ទាមកម្ម រួមទាំងការបំពុលព័ត៌មានតាមរយ:បណ្តាញសង្គម ដើម្បីចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់។
-ពង្រឹងសមត្ថភាពក្នុងការតាមដានប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមបណ្តាញសង្គម។
-យកចិត្តទុកដាក់ពង្រឹងវិធានការជំនាញ សំដៅធ្វើឲ្យមានបទល្មើសព្រហ្មទណ្ឌ មានការថយចុះ ដោយបន្តអនុវត្តនូវកម្មវិធីត្រួតពិនិត្យតាមភូមិសាស្ត្រក្រុង/ស្រុក ដែលមានបទល្មើសនៅមានកំណើន ជាពិសេសជម្រុញការអនុវត្តផែនការបង្ការទប់ស្កាត់ បង្ក្រាបអំពើលួច-ឆក់ឲ្យមានប្រសិទ្ធភាពខ្ពស់។
-ពង្រឹងការបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និង អាជីវកម្មផ្លូវភេទ (ទម្រង់ថ្មីនៃការជួញដូរមនុស្សភ្ជាប់ជាមួយប្រព័ន្ធឌីជីថល)។
-ត្រូវបង្កើនការផ្តល់សេវាអត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ទាំងអ្នកទើបគ្រប់អាយុនិងអ្នកហួសសុពលភាព។
-ពង្រឹងការគ្រប់គ្រងកម្លាំង ការគោរពវិន័យ វេនប្រចាំការ ការងារយាមល្បាត និងកម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង ទប់ស្កាត់ និងបទល្មើសផ្សេងៗដែលអាចកើតមានជាយថាហេតុ និង គ្រោះធម្មជាតិនានា ៕

អត្ថបទដែលជាប់ទាក់ទង