សម្តេចតេជោ អះអាងថា ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អត់ដើរថយក្រោយ ព្រោះតែមួយ ឬពីរបក្សនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដំណើរការរៀបចំការបោះឆ្នោត មិនមានការថយក្រោយ ដោយសារតែការតវ៉ាមួយបក្សពីរបក្សនោះទេ ដែលពេលនេះ គឺមានការបោះពុម្ភសន្លឹកឆ្នោតរួចហើយ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ នាថ្ងៃទី៣១ ខែឧសភា សម្តេចបញ្ជាក់ថា «ឥឡូវគេបោះពុម្ភសន្លឹកឆ្នោតហើយ គេអត់ថយក្រោយ ដោយសារ១នាក់២នាក់ មួយបក្ស២បក្សទេ គេអត់ថយក្រោយទេ បើទោះបីជាតវ៉ាដល់ងាប់ខ្លួនទៀត ក៏គ្មាននរណាគេធ្វើដែរ សូមបងប្អូននានា ដែលគេថាជាកម្លាំងរបស់គេ សូមកុំមកជាប់គុកជាមួយ សូមប្រាប់ឱ្យហើយ»៕
