**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃ ៦នាក់ ទៅសាលាដំបូងខេត្ត ពីបទប្រើហឹង្សាមកលើពលរដ្ឋខ្មែរ

ជនជាតិថៃចំនួន០៦នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីបង្កហឹង្សាដោយចេតនាទៅលើពលរដ្ឋខ្មែរ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំនុចផ្សារយួន ស្ថិតក្នុភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាល្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ក្រោយពីមានបណ្តឹងពីជនរងគ្រោះជាពលរដ្ឋខ្មែរ ០៣នាក់ ជនសង្ស័យបង្កហឹង្សាជាជនជាតិថៃទាំង០៦នាក់ ត្រូវបានចាប់ខ្លួន មាន ៖១/ឈ្មោះSURADAT OUNPENG ភេទប្រុស អាយុ១៩ឆ្នាំ , ២/ឈ្មោះNAKARIN ARKAROS ភេទប្រុស អាយុ២២ឆ្នាំ ,៣/ឈ្មោះPARINTORN JIIESAk ភេទប្រុស អាយុ២០ឆ្នាំ , ៤/ឈ្មោះISSARA SAIROONG ភេទប្រុស អាយុ២១ឆ្នាំ , ៥/ឈ្មោះTHANAPAT MUSIPAT ភេទប្រុស អាយុ២១ឆ្នាំ , ៦/ឈ្មោះSITTICHAI WONGLAKORN ភេទប្រុស អាយុ២៣ឆ្នាំ ។

នគរបាលបានបញ្ជាក់ថា៖ នៅថ្ងៃកើតមានជនជាតិថៃមួយក្រុម ប្រដាប់ដោយកាំបិត ដំបងជ្រុង ដុំថ្ម បានធ្វើសកម្មភាពគប់ វាយទៅលើភាគីម្ខាងទៀតជាប្រជាពលរដ្ឋខ្មែរមួយក្រុម ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់បានជនជាតិថៃបានចំនួន៦នាក់ យកមកអធិការដ្ឋានដើម្បីសួរនាំ។

នគរបាលបានបន្តថា៖តាមបណ្ដឹងពលរដ្ឋខែ្មរទាំង០៣នាក់ ៖ ១/ឈ្មោះប៉ុន អូន ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថានៅថ្ងៃកើតហេតុ ខ្លួនជាមួយឈ្មោះហួត សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករជាងដែក បានជិះម៉ូតូសណ្ដោងរទះដឹកដែក ចេញពីបុរីសានហូរ ទៅរង្វង់មូលប៉ោយប៉ែត រួចជិះបត់មកវិញទៅខាងឆ្វេដៃ ខ្លួនបានលើកដៃរា សុំផ្លូវ ពេលនោះមានម៉ូតូផាស់អាប់មួយគ្រឿង ពណ៍ក្រហម ដឹកជនជាតិថៃឆ្លងតាមក្រោយចូលបានប្រហែល១០ម៉ែត្រ ពួកជនជាតិថៃ ចំនួន៣នាក់នោះបានចុះពីលើម៉ូតូ ធ្វើសកម្មភាពកាច់កញ្ចក់ និងបានដាល់ក្បាលពោះ ខ្លួនទាំង០២នាក់ ហើយពួកខ្លួនបានលើកដៃសំពះទើបពួកវាឡើងម៉ូតូវិញ បន្ទាប់មកខ្លួនបានជិះម៉ូតូតាមផ្លូវតែមួយស្រាប់តែដល់ចំនុចកើតហេតុខាងលើ ពួកវាបានរត់មកកាក់ម៉ូតូម្តងទៀត ហើយគប់ដុំថ្ម យកឈើជ្រុងមកវាយពួកខ្លួន ចំណែកអ្នកជិតខាងបានមកជួយឃាត់ក៏ត្រូវពួកវា វាយទៀត ខ្លួនត្រូវបានវា វាយមួយនឹងឈើជ្រុងបែកមួកសុវត្ថិភាព ត្រូវខ្នង ដៃ ស្មា។ ២/-ឈ្មោះហួត សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ខ្លួននិងឈ្មោះប៉ុន អូន ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ បានដឹកដែក ដល់ចំនុចផ្លូវបត់ខ្លួនបានលើកដៃជាសញ្ញាស្រាប់តែមានម៉ូតូកង់បីដឹកជនជាតិថៃមួយក្រុម បានមើលមុខ ហើយស្រែកទៀតផង តែខ្លួនមិនបានតមាត់អ្វីជាមួយឡើយ រួចម៉ូតូកង់បីដឹកថៃនោះចេញទៅមុន ហើយខ្លួនក៏ជិះតាមពីក្រោយផ្លូវជាមួយគ្នា ពេលដល់ ចំនុចផ្សារយួន ស្រាប់តែជនជាតិថៃ បានយកដុំថ្ម គប់មកពួកខ្លួន តែត្រូវឈ្មោះម៉ៅ យកដៃរង ហើយបានឈប់ម៉ូតូ ចុះរត់តែម្ដង គ្នាវាបានកាន់ដំបងឈើជ្រុងមួយ បានវាយម៉ូតូ និងបានយកធុងទឹកបោក។ ៣/-ឈ្មោះវ៉ាន គន្ធា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្ដឹងតំណាងអោយប្អូនប្រុសបង្កើតឈ្មោះវ៉ាន កំសាន្ត អាយុ១៨ឆ្នាំ ដែលបានជួយឃាត់ ហើយត្រូវបានជនម្នាក់ក្នុងចំណោមជនជាតិថៃនោះ យកដុំឥដ្ឋ វ៉ៃក្បាលប្អូនប្រុសបណ្ដាលអោយបែកក្បាល ។

នគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់បន្ថែមថា៖ក្រោយពីការទទួលបណ្តឹងពីជនរងគ្រោះ និងសួរនាំជនសង្ស័យជាជនជាតិថៃទាំងប្រាំ០៦នាក់ បានឆ្លើយសារភាពពួកខ្លួនពិតជាបានស្ថិតនៅក្នុងកន្លែងកើតហេតុ ដោយមានកាន់ដុំថ្ម និងដំបងជ្រុង ពិតប្រាកដមែន។ បច្ចុប្បន្នជនជាតិថៃទាំង០៦នាក់ បានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង