លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ទទួលជួបសម្តែងការគួរសមជាមួយ ប្រធានក្រុមប្រឹក្សាសភាទឹកអាស៊ី

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ទទួលសម្តែងការគួរសមជាមួយឯកឧត្តម ចែ អ៊ីលប្យុន (Jae-il Byun) ប្រធានក្រុមប្រឹក្សាសភាទឹកអាស៊ី (Asia National Assembly Water Consultative: AAWC) នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹក នៃសភាអាស៊ីលើកទី៥ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៣៕
