ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ទេរ ដំឡើង និងតែងតាំងមុខតំណែង លោកស្រី តឹក លក្ខិណា ពីអនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ មកជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរ ដំឡើង និងតែងតាំងមុខតំណែង លោកស្រី តឹក លក្ខិណា ពីអនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ មកជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
