ឯកឧត្តម រាជ សុភទ្ទ អញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សតាមភូមិ ទូទាំងឃុំអំពិលប្រាំដើម

ភ្នំពេញ៖ ឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអំពិលប្រាំដើមនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣បានដឹកនាំសហការី ចុះជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សតាមភូមិទូទាំងឃុំអំពិលប្រាំដើម ហើយក្នុងនោះក៏មានការចែកអំណោយដល់ប្រធានមេក្រុមបក្សទាំង ៧ ភូមិ ចំនួន ១៦៨ នាក់ ដោយមេក្រុមបក្សម្នាក់ទទួលបាន សារ៉ុងមួយ ក្រម៉ាមួយ។
ក្នុងការចុះជួបនេះមានការចូលរួមពី ឯកឧត្តម ឆាយ សាម៉េត, លោក ឧកញ៉ា យិន វែងអាន, លោក សុខ សុរិន, លោក ជយ សុធឹង, លោក ឆាត់ ប៊ុនថាំ, លោក យី ទិត្យសេរី, លោក សេង ចាន់ប៊ុត, លោក វ៉ាត សារ៉ន, អ្នកស្រី ង៉ាន ម៉ៅ, លោក គឹម សារ៉ាត់, លោក ច្រែង វុទ្ធី , លោក អេង ហេង និងលោក អេង រក្សា។
ក្រោយពីបានជួបសំណេះសំណាលជាមួយមេក្រុមបក្សទាំង ៧ ភូមិ ឯកឧត្តមប្រធាន បានចុះត្រួតពិនិត្យការសាងសង់សាលប្រជុំទីស្នាក់ការបក្សផងដែរ៕

