**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

សម្តេចតេជោ ប្រកាសអនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេម ដែលមានបំណងចង់ទៅទស្សនាប្រាសាទអង្គរវត្ត ដោយមិនគិតថ្លៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេម ដែលមានបំណងចង់ទៅទស្សនាប្រាសាទអង្គរវត្ត ក្រោយបញ្ចប់ព្រឹត្តិការប្រកួតស៊ីហ្គេមនោះ អាចទៅចូលទស្សនាអង្គរវត្តដោយមិនគិតថ្លៃ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា “ហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថា ប្រសិនបើអ្នកកីឡា កីឡាករ កីឡាការិនី បន្ទាប់ពីការ​ប្រកួតហើយចង់ទៅមើលប្រាសាទអង្គរវត្ត សុំកុំឱ្យមានការលក់សំបុត្រ សូមឱ្យចូលមើលអង្គរវត្តដោយឥកគិតថ្លៃទៀត សូមបញ្ជាក់ជូនឱ្យហើយ”។

សម្តេចតេជោ ក៏បានស្នើទៅគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ក្រសួងវប្បធម៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កុំលក់សំបុត្រសម្រាប់កីឡាករ កីឡាការិនី ដែលមកប្រកួតស៊ីហ្គេម ហើយចង់បន្តទៅទស្សនាអង្គរវត្ត ពេលស៊ីហ្គេមបានបញ្ចប់ តែសម្រាប់តែអ្នកកីឡានិងគ្រូបង្វឹក សម្រាប់អ្នកមកតាមមកគាំទ្រត្រូវលក់សំបុត្រធម្មតា ដែលនេះជាការបញ្ជាក់ថា កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា កម្ពុជាមិនត្រឹមតែហ៊ានធ្វើប៉ុណ្ណឹងនោះទេ តែកម្ពុជាធ្លាប់ហ៊ានធ្វើពលីកម្មដែលធំជាងនេះទៅទៀតរួចម្តងហើយ គឺការអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក «Westerdam» ដែលប្រទេសនានាមិនឱ្យចូល តែកម្ពុជាបានអនុញ្ញាតឱ្យចូលដើម្បីសង្គ្រោះប្រជាជនដែលនោះលើនាវានោះបានរាប់ពាន់អ្នក ដែលមិនក្លាចជំងឺឆ្លងកូវីដ១៩ ដល់ប្រជាជនក្នុងប្រទេសរបស់ខ្លួននោះទេ។ ដូចនេះហើយត្រូវតែបើកចិត្តឱ្យទូលាយ និងមើលឃើញពីផលប្រយោជន៍វែងឆ្ងាយរបស់ប្រទេសជាតិ ហើយដែលនេះគឺជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ។

សម្តេចបានអះអាងថា កម្ពុជាចាយថវិកាសម្រាប់បំរើដល់ការប្រកួតស៊ីហ្គេមនេះតែ ១១៨លាន ក្នុងពេលដែលប្រទេសនានាធ្វើជាម្ចាស់ផ្ទះ ចាយមិនតិចជា២០០លាននោះទេ។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ថ្ងៃបើកព្រឹត្តិការស៊ីហ្គេម បានធ្វើឱ្យសម្តេចមានការរំជួលចិត្តជាខ្លាំង ដោយសារតែមានភាពនឹកដល់អតីតកាលដ៏កម្សត់ ដែលគ្រានោះសម្តេចបានចូលមកភ្នំពេញ នឹងមិនមានអ្វីទាល់តែសោះ តែអាចមានព្រឹត្តិការស៊ីហ្គេមដ៏ធំនេះបាន និងបានធ្វើសម្តេចមានភាពរំជួលចិត្តខ្លាំង និងរំភើបចិត្ត ហើយសប្បាយជាងគេនោះ គឺប្រជាជនក៏បានចាត់ទុកព្រឹត្តិការនេះជារបស់ខ្លួន និងមានមោទនភាពជាតិរបស់ខ្លួន៕

 

អត្ថបទដែលជាប់ទាក់ទង