ព័ត៌មានបឋម៖ មានករណីអគ្គីភ័យកំពុងឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែង នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

ភ្នំពេញ៖ ព័ត៌មានបឋម មានករណីអគ្គីភ័យកំពុងឆេះឃ្លាំងស្តុកក្រណាត់ធំមួយ នៅផ្លូវបេតុងកែងផ្លូវ 105 K ជិតសាលាសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅ រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣នេះ។
បច្ចុប្បន្ន អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខ កំពុងហៅរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់៕
