ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ផ្ដាំផ្ញើរទៅយោធិននៃកងរាជអាវុធហត្ថខេត្តកំពត ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីបំពេញកាតព្វកិច្ច ជូនអង្គភាព និងប្រទេសជាតិ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត នាព្រឹកថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំលោកមេបញ្ជាការរង មេបញ្ជាការរងទទួលជំនាញ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច ប្រចាំខែមេសា លើកទិសដៅបន្តខែឧសភា ឆ្នាំ២០២៣ និងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានផ្ដាំផ្ញើរទៅយោធិន នៃកងរាជអាវុធហត្ថខេត្ត ត្រូវខិតខំបំពេញតួនាទីភារកិច្ចបន្តទៀត ដើម្បីជួយអង្គភាពឲ្យកាន់តែរីកចម្រើន និងថែរក្សាសុខភាពឲ្យបានល្អប្រសើរដើម្បីបំពេញកាតព្វកិច្ច ជូនអង្គភាព និងប្រទេសជាតិ ៕
