សម្ដេចតេជោ ហ៊ុន សែន ចេញសារអរព្រះគុណព្រះមហាក្សត្រ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ក្នុងឱកាសដែលសម្ដេចតេជោទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត «មរតកអូឡាំពិកអន្តរជាតិ»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិតព្រះករុណាថ្លៃវិសេស ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រទានព្រះពរបវរមហាប្រសើរ ក្នុងឱកាសដ៏ថ្លៃថ្លាដែលសម្ដេចតេជោទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត «មរតកអូឡាំពិកអន្តរជាតិ» របស់ចលនាអូឡាំពិកអន្តរជាតិពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ។

