មុខសញ្ញាដែលតែងតែបង្កការគ្រោះថ្នាក់និងធ្វើសកម្មភាពជិះម៉ូតូដេញកាប់នៅតាមផ្លូវសាធារណះត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយធ្វើសកម្មភាពដេញកាប់យុវជន២នាក់នៅស្រុកត្រាំកក់

តាកែវ : ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៦នាក់ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយកាំបិត និងដំបង ដេញកាប់និងវាយយុវជន២នាក់ត្រូវប៉ូលីសឃាត់ខ្លួន។ ករណីនេះគឺបានកើតឡើងកាលពីថ្ងៃទី 04 ខែឧសភាឆ្នាំ 2023 វេលាម៉ោង 22:00 នៅចំណុចលើផ្លូវលំចូលភូមិកោះញ៉ៃ ឃុំសំរោង ស្រុក ត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យខូចខាតម៉ូតូ១គ្រឿង ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននិងកំណត់មុខសញ្ញាបានរួមមានៈ
១.ឈ្មោះខនសុវណ្ណ ហៅត្នោតភេទប្រុសអាយុ 21 ឆ្នាំនៅភូមិសំរោង ឃុំ ត្រពាំងធំខាងត្បូង ស្រុក ត្រាំកក់ខេត្តតាកែវ (ជនដៃដល់ឃាត់ខ្លួនបាន)
២.ឈ្មោះហ៊ន គឹមសួរ ហៅណយភេទប្រុស អាយុ 19 ឆ្នាំនៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ខេត្តតាកែវ(ជនដៃដល់គេចខ្លួនបាត់)
៣ឈ្មោះ វន្នី ភេទប្រុស អាយុ 22 ឆ្នាំនៅភូមិត្នោតជុំឃុំអូររាយស្រុកត្រាំកក់ខេត្តតាកែវ(ជនដៃដល់គេចខ្លួនបាត់)
៤.ឈ្មោះធី ភេទប្រុស អាយុ 19 ឆ្នាំនៅភូមិតាសួន ឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ ខេត្តតាកែវ(គេចខ្លួនបាត់)
រួមនិងមុខសញ្ញាពីរនាក់ពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណប្រដាប់ដោយដាវនិងដំបងបានធ្វើសកម្មភាពជិះម៉ូតូ 3 គ្រឿងដេញកាប់នឹងវាយទៅលើជនរងគ្រោះឈ្មោះ ប៊ិន សៅ ភេទប្រុស អាយុ 21 ឆ្នាំនៅភូមិត្រពាំងសោម ឃុំសំរោងស្រុក ត្រាំកក់នៅពេលដែលជនរងគ្រោះបានឌុបមិត្តភ័ក្រ្តឈ្មោះ.និត ភេទប្រុស អាយុ 18 ឆ្នាំនៅភូមិត្រពាំងសោម ឃុំសំរោងជាមួយគ្នាមកពីមើលល្ខោននៅវត្តផ្ចឹកបណ្ដាលឲ្យខូចខាតសម្ភារៈម៉ូតូម៉ាកសង់សេ125 ស៊េរី 2022 ពាក់ផ្លាកលេខតាកែ 1Z.3975 ។ក្រោយពេលធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរួចជនសង្ស័យទាំងនោះបានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង បានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាបានម្នាក់ឈ្មោះខន សុវណ្ណ ហៅត្នោតភេទប្រុសអាយុ 21 ឆ្នាំនៅភូមិឃុំខាងលើ នៅថ្ងៃទី 6 ខែឧសភាឆ្នាំ 2023. វេលាម៉ោង 14:00 នាទី។ តាមរបាយការរបស់សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះខន សុវណ្ណ ហៅត្នោត ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាព បង្ករអុកឡុកនិងធ្វើសកម្មភាពជិះម៉ូតូដេញកាប់តាមផ្លូវសាធារណៈជាច្រើនលើកច្រើនសារមកហើយ។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបន្តស្រោវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យបន្តទៀត៕
