អបអរសាទរ! កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។
គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា បានឈ្នះលើវិញ្ញាសាសម្ដែងបុរសជាគូ (Men’s DUO) ពិធីបំពាក់មេដាយផ្លូវការនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៤ ឧសភា នេះផ្ទាល់តែម្ដង៕
