Twitter បានបញ្ឈប់បុគ្គលិកប្រហែល ៨០%

បរទេស÷ការកាត់បន្ថយកម្លាំងពលកម្មរបស់ Twitter គឺមិនអាចប្រៀបផ្ទឹមបានលើមូលដ្ឋានភាគរយ បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា Google, Amazon, Microsoft និង Meta ដែលបានកាត់បន្ថយបុគ្គលិករាប់ម៉ឺននាក់នៅទូទាំងពិភពលោក។
សាន់ហ្វ្រាន់ស៊ីស្កូ ថ្ងៃទី ១២ ខែមេសា (ស៊ីនហួ) – ក្រុមហ៊ុន Twitter បានបញ្ឈប់បុគ្គលិកជាង ៦,០០០ នាក់ ប្រហែល ៨០ ភាគរយនៃកម្លាំងការងាររបស់ខ្លួនចាប់តាំងពីចុងឆ្នាំមុន នេះបើតាមសម្តីរបស់នាយកប្រតិបត្តិ Elon Musk បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីល្ងាចថ្ងៃអង្គារ។ការកាត់បន្ថយកម្លាំងពលកម្មរបស់ Twitter គឺមិនអាចប្រៀបផ្ទឹមបានលើមូលដ្ឋានភាគរយ បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា Google, Amazon, Microsoft និង Meta ដែលបានកាត់បន្ថយបុគ្គលិករាប់ម៉ឺននាក់នៅទូទាំងពិភពលោក។
Twitter កំពុងប្រឈមមុខនឹងបណ្តឹងជាច្រើន និងសកម្មភាពផ្លូវច្បាប់ផ្សេងទៀតក្នុងនាមអតីតបុគ្គលិកជុំវិញបញ្ហាការបញ្ឈប់ការងារ និងអត្ថប្រយោជន៍ នេះបើយោងតាមរបាយការណ៍របស់ San Francisco Chronicle ។
ក្រុមហ៊ុនក៏បាននិយាយនៅក្នុងឯកសារច្បាប់ថ្មីៗនេះថា “Twitter, Inc. ត្រូវបានបញ្ចូលទៅក្នុង X Corp. ហើយលែងមានទៀតហើយ”។
យោងតាមឯកសារច្បាប់ X Corp គឺជាសាជីវកម្មឯកជន។សាជីវកម្មមេរបស់វាគឺ X Holdings Corp.
