អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បណ្ដេញជនជាតិជប៉ុន១៩នាក់ ទៅកាន់ប្រទេសដើមវិញ

ភ្នំពេញ៖ ជនជាតិជប៉ុន១៩នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសដើមវិញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីចាប់ខ្លួនពាក់ព័ន្ធការចូលមកស្នាក់នៅធ្វើការដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។

