**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនិងកម្លាំងប្រជាការពារ សរុបចំនួន៣១៦នាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធី«ចូលឆ្នាំបន្ទាយឆ្មារ» ទទួលអំណោយ ពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ

បន្ទាយមានជ័យ៖ នៅភូមិគ្រឹះ លោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសន៍នូបត្ថម្ភក៏បណ្ឌិតម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ស្ថិតក្នុងឃុំ បន្ទាយមានឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែមេសាឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត កម្លាំងកងរាជអាវុធហត្ថ កម្លាំងសិករងស្រុក កម្លាំងនគរបាលបេតិកភ័ណ្ឌ កម្លាំងប្រជាការពារ មានភារកិច្ចការពារសន្តិសុខ  សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធី«ចូលឆ្នាំបន្ទាយឆ្មារ» សរុប៣១៦នាក់ និងចែកអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី កែ គឹមយ៉ាន និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ម៉ៅ ម៉ាល័យ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ និងកម្លាំងប្រជាការពារទាំង៣១៦នាក់នោះផងដែរ ដោយម្នាក់ៗទទួលបានអង្ករ២៥គ.ក្រ,មី០១កេស,ទឹកក្រូច០១កេស,ទឹកសុទ្ធ០១កេស,ត្រី០១យួរ,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ី០១យួរនិងថវិកា៤ម៉ឺនរៀលរួមទាំងអាវចំណាំងផ្លាតមួយចំនួនដល់នគរបាល ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសន៍នូបត្ថម្ភក៏បណ្ឌិតម៉ៅ ម៉ា    ល័យ កែ គឹមយ៉ាន  ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងាអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ  និង លោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត  តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ។

ថ្លែងនាឱកាសនោះ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត បានបញ្ជាក់ថា នៅសល់តែរយៈពេល០៥ថ្ងៃទៀតប៉ុណ្ណោះ ដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៣ នឹងឈានចូលមកដល់ ប្រជាជនកម្ពុជាគ្រប់រូបកំពុងទន្ទឹងរងចាំនិងត្រៀមខ្លួនជាស្រេច ដើម្បីទទួលបាននូវភាពសប្បាយរីករាយ ជួបជុំមហាគ្រួសារខ្មែរ និងទទួលបានពរជ័យពីទេវតាឆ្នាំថ្មីព្រះនាម«កិមិរាទេវី» ជាបុត្រីទី០៦នៃព្រះ កបិលមហាព្រហ្ម ទ្រង់នឹងយាងមកនៅថ្ងៃសុក្រ ០៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា វេលាម៉ោង០៤រសៀល ។

លោកអភិបាលរងខេត្តបានថ្លែងទៀតថា ក្នុងនាមក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត និងក្នុងនាមតំណាងឲ្យ ឯកឧត្តម អភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនកងកម្លាំងគ្រប់កងឯកភាព មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់រូប មេត្តាចូលរួមសហការជាមួយនឹងការរៀបចំរបស់គណៈកម្មការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣នេះ ឲ្យបានល្អ ប្រសើរ ពិសេសកងកម្លាំងដែលទទួលភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមគ្រប់ចំណុចគោលលដៅ ធ្វើយ៉ាងណាបម្រើឲ្យបងប្អូនប្រជាពលលរដ្ឋ មានការដើរលេងកម្សាន្ត ប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយដោយពុំមានការព្រួយបា រម្មឬថ្នាំថ្នាក់ដោយប្រការណាមួយឡើយ ។មួយវិញទៀតក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសន៍នូបត្ថម្ភក៏បណ្ឌិតម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និង ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងាអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ព្រមទាំងលោកជំទាវ និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត ប្រជ្ញា ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដលនឹងអញ្ជើញមកពីគ្រប់ទិសទី ចូលរួមកម្សាន្តសប្បាយនិងជាការលើស្ទួយនូវវប្បធម៌ អរិយធម៌ ប្រពៃណីជាកេរតំណែលពីដូនតាខ្មែរបានបន្សល់ទុក ជាយូរលង់មកហើយ ដូចជារបាំ ល្បែងប្រជាប្រីយ៍។ល។ដើម្បីលើមបង្ហាញដល់អ្នកជំនាន់ក្រោយបានឃើញ បានដឹង និងរួមគ្នាអភិរក្សមរតកដ៏ផូរផង់នេះបានគង់វង្ស ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម កែ សួនសុភាព ក៏បានសំដែងនូវការកោតសរសើរ ដល់ កងកម្លំងទាំង០៣ ភេទ ដែលបានខិតខំ អស់ពីកម្លំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អក្នុងការការ បូរណភាពទឹកដី ថែរក្សាការពារសន្តិសុខ សុវត្ថិភាព ជូនដល់ ប្រជាពលរដ្ឋ ជាពិគសសបានជួយសសម្របសម្រួលដល់គ្រប់សកម្មភាពរបស់ស់យុវជន និងរួមចំណែកយ៉ាងធំធេងដើម្បីឲ្យទីតាំងសម្រាប់ប្រារព្ធ ពិធីនេះ មានសុវត្ថិភាពមានសន្តិសុខ សណ្តាប់ធ្នាប់ល្អមានអនា ម័យ និងរួមចំណែកយ៉ាងធំក្នុងការអនុវត្តគោលបាយភូមិ ឃុំ មានសុវត្ថិភាព ។ មួយវិញទៀតចូលឆ្នាំបន្ទាយឆ្មារ ក្រោមប្រធានបទ « ជួរជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មាំរ ក្រោមប្លប់សន្តិភាពភាព » ពិតជាមានអត្ថន័យធំធេងណាស់
1) -យើងបង្កើតកម្មវិធីនេះឡើងគឺដើម្បីលើកមុខមាត់កិត្តិយសរបស់ខេត្ត
2) -ផ្សព្វផ្សាយពីសមិទ្ធផលជាតិជូនប្រជាពលរដ្ឋទូទាំងប្រទេសនិងក្រៅប្រទេសបានស្គាល់
3) -ដើម្បីឲ្យប្រជាពលរដ្ឋក្នុងខេត្តនិងគ្រប់ទិសទីចូលរួបកម្សាន្តសប្បាយរីករាយ
4) លើកស្ទួយសេដ្ឋកិច្ចតាមរយៈទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ (បង្កើនចំណូលដល់បងប្អូ នរស់នៅជុំវិញតំបន់នេះ)
5) -ដើម្បីបង្ហាញប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឃើញថា ប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង