ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្តស្វាគមន៍អ្នកវិនិយោគទុនពីកូរ៉េឲ្យបានច្រើនបន្ថែមទៀត ខណៈលំហូរទុននិយោគឯកជនពីកូរ៉េខាងត្បូងកើនឡើងជាបន្តបន្ទាប់

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាមួយលោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ។


