**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បើកសិក្ខាសាលា ផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី ២០២០-២០២៥” នៅខេត្តប៉ៃលិន

ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញរួមជាគណៈអធិបតី​ក្នុង​ពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥” ដែលសហការរៀបចំឡើងដោយអគ្គនាយកដ្ឋាន​ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ទីរក្រោមឱវាទរបស់រដ្ឋបាល​ខេត្ត​ ជាពិសេស សមាគមដំឡូងមី ពាណិជ្ជករ និងកសិករក្នុងខេត្តប៉ៃលិន ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ សុធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារ ដែលបានអនុវត្តន៍ក្នុងឆ្នាំ២០២២កន្លងមកថា ទីផ្សារដំឡូងមីក្នុងខេត្តប៉ៃលិន មានក្រុមហ៊ុន ស៊ី ភី ខេមបូឌា ចំកាត់ បានទទួលកុងចុះកិច្ចសន្យាទិញវត្ថុធាតុដើមពីសមាគមអ្នកនាំចេញដំឡូងមីក្នុងខេត្តប៉ៃលិន មានចំនួន ៤៨ សៃឡូ។ ក្រុមហ៊ុនេះ មានតម្រូវការបរិមាណបញ្ជាទិញពោតក្រហម មានចំនួន ៦០ ០០០តោន និងដំឡូងមីស្ងួត ចំនួន ១០០ ០០០ តោន​ ដើម្បីកែច្នៃទៅជាចំណីសត្វបានចំនួន ២៧០ ០០០០ ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ជាកិច្ចបន្ត ​លោក អ៊ុន ប៊ុនលី អភិបាលរងខេត្តនៃគណៈអភិបាលខេត្តប៉ៃលិន បានមានមតិស្វាគមន៍ និងជម្រាបជូនអង្គសិក្ខាសាលាថា ដំឡូងមីគឺជាដំណាំកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលបន្ទាប់ពីដំណាំពោតក្រហម ស្វាយ និងមៀនប៉ៃលិន។ ជាមួយគ្នានេះដែរ លោកក៏បានជម្រាបជូនអង្គសិក្ខាសាសាពីគោលដៅសំខាន់ចំនួន 0៣ ដែលបានកំណត់ក្នុងឯកសារគោលនយោបាយនេះ រួមមាន ១)ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារ ទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ២)ការទាក់ទាញការវិនិយោគមកបង្កើតរោងចក្រកែច្នៃផលិតផលដំឡូងមី និង ៣)លើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មតាមរយៈការជ្រៀតចូលទីផ្សារ
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអំពីសាវតា និងសារៈសំខាន់នៃការរៀបចំគោលនយោបាយ​ជាតិ​ស្តីពីដំឡូងមី ២០២០-២០២៥ នេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវវឌ្ឍនភាព សង្គតិភាព និងភាពជោគជ័យនៃការអនុវត្តក្របខណ្ឌគោលនយោបាយនេះ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគឺជាយន្តការមួយដ៏ចាំបាច់ដែលត្រូវររៀបចំឡើង និងអនុវត្តជាប្រចាំ ដែលមានក្រសួងពាណិជ្ជកម្មជាតួអង្គសម្របសម្រួល។

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនបន្ថែមទៀតថា ក្នុងពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានដឹកនាំចូលរួមចរចា និងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដែលបានចូលជាធរមានក្នុងឆ្នាំ២០២២ រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ បានចូលជាធរមានក្តី តែបញ្ហាអនាម័យ ភូតគាមអនាម័យ ក៏នៅតែជាកត្ដាចាំបាច់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសនាំចូល។ ឯកឧត្តម បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមដាក់ចេញនូវយុទ្ធសាស្រ្តជាតិសំខាន់ៗ ក្នុងអាណត្តិខាងមុខ ដើម្បីជំរុញ និងគាំទ្រដល់វិស័យកសិកម្ម ដែលមានដូចជា ១)ការបង្កើនកញ្ចប់ថវិកាជូនអន្តរក្រសួងពាក់ព័ន្ធ និងធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម ២)ការយកចិត្តដោះស្រាយលើតម្លៃនៃការដឹកជញ្ជូន និងអគ្គិសនី ៣) ​​​​​ផ្តល់អ្នកជំនាញកសិកម្មនៅតាមភូមិ​ឃុំ ដើម្បីផ្តល់ការណែនាំ និងប្រឹក្សាយោបល់ ៤)ជំរុញឱ្យមានការចុះកិច្ចសន្យាកសិកម្មរវាងអ្នកលក់និងអ្នកទិញដើម្បីរក្សាស្ថិរភាពថ្លៃ ៥)បន្តបង្កើនការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងថ្នាក់តំបន់ និងទ្វេភាគីបន្ថែមទៀត។អង្គសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនដែលអញ្ជើញមកពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ នៅលើប្រធានបទសំខាន់ៗ រួមមាន ១) បទបង្ហាញអំពីគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥ ២)បទបង្ហាញស្ដីពី នីតិវិធីនៃការចេញវិញ្ញបនបត្របញ្ជាក់ដើមកំណើតទំនិញ ៣)បទបង្ហាញស្ដីពីការលើកកម្ពស់ផលិតកម្មដំណាំដំឡូងមី ៤) បទបង្ហាញអំពីស្ដង់ដារសម្រាប់ដំឡូងមីស្រស់ និងចំណិតដំឡូងមីស្ងួត និង ៥)បទបង្ហាញអំពីកិច្ចជំរុញពាណិជ្ជកម្មតាមរយៈការប្រើប្រាស់ឧបករណ៍ផ្សេងៗ។ ជាមួយគ្នានេះ អង្គសិក្ខាសាលាក៏បើកឱ្យមានកម្មវិធីសំណួរ ចម្លើយ ដើម្បីស្វែងរកការបញ្ជាក់បន្ថែម ការចែករំលែកបទពិសោធន៍ ចំណេះដឹង និងព័ត៌មានថ្មីៗបន្ថែម ព្រមទាំងការចូលរួមពីតំណាងវិស័យឯកជនក្នុងខេត្ត អំពីឱកាស បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងខែ្សច្រវាក់ផលិតកម្មដំឡូងមី ដើម្បីអាចអភិវឌ្ឍវិស័យដំឡូងមីកម្ពុជាបន្ថែមទៀត។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ​ ក៏បានអញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ មានទីតាំងស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជារោងចក្រកែច្នៃពីដំឡូងមីស្ងួតទៅជាចំណីសត្វ និងក្រុមហ៊ុនវេចខ្ចប់នាំចេញមៀនប៉ៃលិន China Jinkwoayuan Import Export (Cambodia) Co.,LTD ដើម្បីស្វែងយល់បន្ថែមពីខ្សែច្រវាក់ផលិតកម្ម ទីផ្សារ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុន​​ដើម្បីស្វែង​រក​ដំណោះស្រាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង