សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី រៀបចំបោះឆ្នោតជ្រើសរើសសមាជិក និងប្រធាន សម្រាប់អាណត្តិទី៣ លើកទី១

ភ្នំពេញ៖ នៅមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម មានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងការបោះឆ្នោតប្រធានសភាពាណិជ្ជកម្មមណ្ឌល ខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១ ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៣ រសៀល។
សូមបញ្ជាក់ថា សម្រាប់អាណត្តិទី៣លើកទី១ ពាណិជ្ជករ អាជីវករ សេវាករដែលបានចុះឈ្មោះបោះឆ្នោតមាន ចំនួនសរុប៤២១ នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម មានចំនួន១១រូប ដែលការបោះឆ្នោតកំណត់យកសមាជិកថ្មីចំនួន ១០រូប ជំនួសសមាជិកផុតអាណត្តិចំនួន ៨រូប និងលាឈប់ ចំនួន២រូប។
បេក្ខជនឈរឈ្មោះបោះឆ្នោតមានចំនួន ១១រូប មានដូចខាងក្រោម៖ ១ -ឧកញ៉ា ហួត ឈឿន លេខរៀងទី៩, ២ – លោកស្រី វ៉ា ណាវីន លេខរៀងទី៥, ៣-លោកស្រី ឡ សេងលាភ លេខរៀងទី៧, ៤-លោក គីម ស៊ីនសុវណ្ណ លេខរៀងទី២, ៥-លោកស្រី លាង បុប្ជា លេខរៀងទី៤, ៦-លោក ម៉ៅកក ឃាង លេខរៀងទី១០, ៧-លោកស្រី យន់ ផល្លី លេខរៀងទី១១, ៨-លោក ឈាន ណៃឈ័ង លេខរៀងទី៣, ៩-លោក ប៊ុតគី ណែត លេខរៀងទី១, ១០-លោក ឡ អៀកឃីម លេខរៀងទី៦ និង១១-លោក ថន វណ្តុង លេខរៀងទី៨ ។
ដោយឡែកសមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម និងមណ្ឌលគិរីត្រូវបន្តអណត្តិទី៣ រួមមាន៖ ១.លោក យ៉េន វ៉ៃ សហគ្រាស យ៉េនវ៉ៃ, ២.លោក សែ ឡាឡែន ម៉ាស៊ីនកិនស្រូវហាក់ សែ, ៣.លោក ឡុង វ៉ាន់ធី សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី, ៤.ហួន ស្រេន សិប្បកម្មផលិតកាហ្វេ កាំង ហ៊ុយណាំ និង៥.លោក ឃុន សំបូរ សហគ្រាសអេឡិចទ្រីស៊ីធី ព្រៃឈរ ៕


