សម្ដេចតេជោ អំពាវនាវដល់បងប្អូនដែលបានថត ឬបានដឹងពីរូបថតនេះ ជួយប្រាប់ទីតាំង និងឆ្នាំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បងប្អូនដែលបានថត ឬបានដឹងពីរូបថតមួយសន្លឹកនេះ ជួយប្រាប់ទីតាំង និងឆ្នាំ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “ទើបនឹងឃើញរូបថតមួយសន្លឹកទៀតដែលមិនដឹងថាថតនៅឯណានិងឆ្នាំណា?បើពិនិត្យលើវ៉ែនតានិងការធ្វើដំណើរ ជាមួយឯកឧត្តមចម ប្រសិទ្ធរូបថតនេះអាច ថតក្នុងចន្លោះឆ្នាំ១៩៨២ដល់ឆ្នាំ១៩៨៤។សូមអំពាវនាវបងប្អូនដែលបានថតឬបានដឹងពីរូបថតនេះមេត្តាជួយប្រាប់ផង”៕

