**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

សម្ដេចតេជោ ហ៊ុន សែន៖ ការធ្វើកំណែទម្រង់កម្ពុជា យើងអត់រង់ចាំទាល់តែ ពេលមានជំនួយពីបរទេសទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា កម្ពុជាបានធ្វើកំណែទម្រង់ជាបន្ដបន្ទាប់ ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុជាដើម ដោយមិនរង់ចាំជំនួយណាមួយពីបរទេសនោះឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នាថ្ងៃទី២០ មីនា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើកំណែទម្រង់កម្ពុជា យើងអត់រង់ចាំទាល់តែពេលមានជំនួយពីសហភាពអឺរ៉ុប, ធនាគារពិភពលោក, IMS, ធនាគារអភិវឌ្ឍន៍អាស៊ីនោះទេ យើងធ្វើតាំងតែពីយើងនៅជាប់ទណ្ឌកម្មពីបណ្ដាប្រទេសនានាមួយចំនួន ដែលគាំទ្ររដ្ឋប្រហារយោធា និងគាំទ្ររបបប្រល័យពូជសាសន៍ ប៉ុល ពត នៅអង្គការសហប្រជាជាតិឯណោះ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវរឿងរ៉ាវមួយចំនួនដែលជាប់ពាក់ព័ន្ធគ្នាជាមួយការធ្វើកំណែទម្រង់នេះផងដែរ។ សម្ដេចគូសបញ្ជាក់ថា មានកម្លាំងសង្កត់៣ ដែលធ្វើឲ្យប៉ះពាល់ជីវិតនយោបាយ និងការធ្វើកំណែទម្រង់ ក្នុងនោះរួមមាន៖
*ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងបក្ស ក្រោយពេលផ្តួលរំលំខ្មែរក្រហម និងការមិនយល់អំពីអ្វីដែលពាក់ព័ន្ធការធ្វើកំណែទម្រង់នយោបាយ សេដ្ឋកិច្ច សង្គម
*ទី២៖ របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា គ្រាដែលកងទ័ពវៀតណាមនៅកម្ពុជាកាលពីពេលនោះ មិនតិចជាង១០ម៉ឺននាក់នោះទេ នៅពេលដែលកម្ពុជាចាប់ផ្ដើមធ្វើកំណែទម្រង់ ហើយវៀតណាមមិនទាន់ធ្វើកំណែទម្រង់អ្វីទាំងអស់
*ទី៣៖ ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរី ហើយមានតែសហភាពសូវៀត (រុស្ស៉ីបច្ចុប្បន្ន) និងក្រុមប្រទេសសង្គមនិយមនៅអឺរ៉ុបខាងកើត (ប្រទេសកូមេគង្គ) និងឥណ្ឌា ដែលផ្ដល់ជំនួយដល់កម្ពុជា។

ក្នុងចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានទាញនូវការចាប់អារម្មណ៍មួយថា អតីតកាលកងទ័ពវៀតណាមមកកម្ពុជា ត្រឹមតែជួយផ្ដួលរំលំរបប ប៉ុល ពត និងទប់ស្កាត់ការវិលត្រឡប់ នៃរ​បប ប៉ុល ពត ហើយវៀតណាមបានផ្ដល់លទ្ធភាពឲ្យកម្ពុជាសម្រេចនូវកិច្ចការទាក់ទងនយោបាយ, សេដ្ឋកិច្ច និងសង្គម។ សម្ដេចសង្កត់ធ្ងន់ថា ប្រទេសមួយចំនួននិយាយថា កម្ពុជា អាយ៉ងវៀតណាម តែពេលនោះសម្ដេចមានសិទ្ធិសម្រេចចិត្តធ្វើអ្វីមួយបានច្រើនជាងបច្ចុប្បន្ន ដែលប្រទេសមួយចំនួនបង្គាប់ឲ្យកម្ពុជាធ្វើតាមគេ បើមិនដូច្នេះទេនឹងកាត់ផ្ដាច់ជំនួយណាមួយនោះ។

បើតាមប្រសាសន៍រប​ស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី, ការធ្វើកំណែទម្រង់មិនមែនជាបញ្ហាលេងសើចនោះទេ ហើយក៏មិនមែនគ្រាន់តែជាការឃោសនានយោបាយនៅលើក្រដាស និងដេញថ្លៃក្នុងអំឡុងពេលបោះឆ្នោតនោះដែរ ប៉ុន្ដែកម្ពុជាបានធ្វើកិច្ចការងារនេះតាំងពីការលំបាកបំផុត រហូតមកដល់ពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង