**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវប្រកាសជាឃុំអស់មីន ក្រោមការគាំទ្រពីសមាគម TAFTAC

ភ្នំពេញ៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងក្រុមសមាជិកប្រតិបត្តិនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ សែ្បកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ជាឃុំអស់មីន។

នាឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងថា ដោយមានការគាំទ្រពីសមាគម TAFTAC កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ធ្វើការបោសសម្អាតផ្ទៃដីមានមីនក្នុងទំហំ ១.១៣៩.៦៣៦ម៉ែត្រក្រឡា ស្មើនឹង ៨ចម្ការមីន ស្ថិតក្នុងឃុំកោះស្តេច និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ ថវិកាទាំងនេះ បានមកពីកម្មវិធីរៃអង្គាសថវិកាពីរោងចក្រជាសមាជិករបស់សមាគម TAFTAC ប្រមាណ៧០០ ក្រោមអធីបតីភាពរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន, ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា គង់ សាង ប្រធានសមាគម TAFTAC ដែលបានផ្តួចផ្តើមឱ្យមានការចូលរួមពីសមាជិកទាំងអស់ក្នុងការចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ សមាគម TAFTAC គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រជាជនកម្ពុជា ដែលមានកម្មករប្រមាណ ៨០ម៉ឺននាក់កំពុងបម្រើការងារ។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុងទាំងមូលថា ដោយមានការយកចិត្តទុកពី សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣នេះ ក្រុង ស្រុកចំនួន០៦ ក្នុងខេត្តកោះកុងនឹងត្រូវបញ្ចប់ការងារបោសសម្អាតមីន រួមមានក្រុងខេមរភូមិន្ទ ស្រុកបុទុមសាគរ ស្រុកគិរីសាគរ ស្រុកស្រែអំបិល ស្រុកកោះកុង និងស្រុកថ្មបាំង ដែលមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិគ្មានមីនឆ្នាំ២០២៥ ប្រទេសជប៉ុន និងសមាជិក TAFTAC។ នេះគឺជាសមិទ្ធផលក្រោមម្លប់សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំពលីគ្រប់បែបយ៉ាងដើម្បីបញ្ចប់សង្រ្គាមទូទាំងប្រទេស និងលប់បំបាត់ការឈឺចាប់របស់ប្រជាពលរដ្ឋពីលទ្ធផលនៃសង្រ្គាម។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករំលឹក និងក្តីស្រឡាញ់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកោះកុង ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការងារបោសសម្អាតមីន និងការជួយសង្រ្គោះជនពិការដោយសារមីន។

លោក Robert Hwang អនុប្រធានសមាគម TAFTAC បានលើកឡើងថា សមាគម TAFTAC មានការពេញចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ជាពិសេសការសម្រេចបាននូវទស្សនវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈអាជ្ញាធរមីន ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ និងបង្កើតស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា។

បើតាមលោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា ការដ្ឋានបោសម្អាតគ្រាប់មីននៅភូមិសាស្ត្រឃុំកោះស្តេច បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ដោយបានសង្គ្រោះផ្ទៃដីទំហំ ១,១៣៩,៦៣៦ម៉ែត្រក្រឡា។ រកឃើញមីនប្រឆាំងថ្មើរជើង និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះចំនួន ៨២គ្រាប់ និងអំបែងចំនួន ៤៣៦ដុំ៕

អត្ថបទដែលជាប់ទាក់ទង