ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង៖ ស្នើឱ្យមន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្មទាំងអស់បម្រើសេវាជូនពលរដ្ឋឱ្យបានល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានស្នើឱ្យមន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្មទាំងអស់បម្រើសេវាជូនពលរដ្ឋឱ្យបានល្អប្រសើរ និងសូមសំណូមពរប្រជាពលរដ្ឋដែលមកទទួលសេវា សូមមេត្តាយោគយល់ និងអធ្យាស្រ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានបញ្ជាក់ថា ប្រសិនមានការមិនពេញចិត្តចំពោះបញ្ហាណាមួយនៃការផ្តល់សេវា សូមមេត្តាជួយរាយការណ៍មកលេខ ១២៧១ រៀងរាល់ម៉ោងធ្វើការ ដើម្បីក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជួយសម្របសម្រួលដោះស្រាយជូន ជៀសវាងការផុសផ្សព្វផ្សាយលើបណ្តាញសង្គមលើសពីការពិត ឬរឿងតូចបង្កើតបានជារឿងធំ ព្រោះជាក់ស្តែងអ្នកដែលផ្តល់យោបល់នៅក្នុងបណ្តាញសង្គម ពេលខ្លះពុំបានដឹងរឿងពិតជាក់ស្តែងទេ គឺគាត់លើកឡើងតាមតែការយល់ឃើញប៉ុណ្ណោះ ៕

