ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងលើកទិសដៅបន្តរបស់នាយកដ្ឋាន

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅនាយកដ្ឋានច្រកទ្វារទី១ បានរៀបចំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំ ខែកុម្ភៈ ឆ្នាំ២០២៣ និងលើកទិសដៅបន្តរបស់នាយកដ្ឋាន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យជំនាញចំណុះនាយកដ្ឋានច្រកទ្វារទី១៕
