**ឯកឧត្ដម សក់ សេដ្ឋា ផ្តល់អនុសាសន៍ណែនាំ លើកិច្ចការសំខាន់ៗជាអាទិភាព ៧ចំណុច ដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល យកទៅអនុវត្ត**ឯកឧត្ដម សក់ សេដ្ឋា ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារគ្រប់ជំនាន់ ដែលចូលរួមយ៉ាងធំធេង ក្នុងការកសាងស្រុកបវេល ឱ្យមានការអភិវឌ្ឍគ្រប់វិស័យរហូតដល់សព្វថ្ងៃ**ឯកឧត្ដម សក់ សេដ្ឋា៖ ក្នុងដំណាក់កាលដំបូងៗ ក្រោយពីរំដោះប្រទេសជាតិចេញពីរបបប៉ុលពត ក្រុមការងារចុះមូលដ្ឋាន បានចូលរួមជួយទប់ស្កាត់ការធ្វើសកម្មភាពរបស់កម្លាំង ប៉ុល ពត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េ អញ្ជើញចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន០៦ នៅទីក្រុងសេអ៊ូល**កងទ័ពកម្ពុជា-ចិន បើកធ្វើសមយុទ្ធនាគមាស លើកទី៦ រួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្តល់អនុសាសន៍ណែនាំលើកិច្ច ការសំខាន់ៗ ៦ចំណុចជាអាទិភាព ដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរវេល**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រាជរដ្ឋាភិបាលថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រឹង សកម្មភាពការងារចុះមូលដ្ឋាន ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ក្រុមការងារពិនិត្យ និងតាមដានការសាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គភាពដែលបានចាត់តាំងចុះមូលដ្ឋាន ស្រុកបវេលមិនមានការប្រែប្រួលឡើយ**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល និងការងារថែទាំប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ**កម្ពុជាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកាណាដា**ឯកឧត្តម ឈាង រ៉ា ថ្លែងអំណរគុណអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានសម្របសម្រួល និងជំនួយជាបច្ចេកទេសក្នុងការត្រៀមចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៧**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤**ឯកឧត្តម នេត្រ ភក្ត្រា៖ បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព**លោកជំទាវ គឹម សេដ្ឋានី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីការកសាងភាពធន់អាកាសធាតុ ចាប់ផ្តើមពីការអប់រំកុមារតូច ដើម្បីអនាគតប្រកបដោយចីរភាព**រដ្ឋមន្ត្រីក្រសួងផែនការ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០**ឯកឧត្តម គី តិច ប្រកាសលេខទូរសព្ទ័ឱ្យពលរដ្ឋរងគ្រោះពាក់ពន្ធ័នឹងក្រុមហ៊ុន លោកស្រី ឡេង ចាន់ណា ដើម្បីទទួលបានការការពារសិទ្ធិ និងតំណាង ពីមេធាវីរាជរដ្ឋាភិបាល**ក្រសួងមហាផ្ទៃ គាំទ្រនូវសំណើសុំអនុញ្ញាតឱ្យគណៈមេធាវីសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ភូមិ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់**កិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី

ឯកឧត្តម ជុំ ហាត និងឯកឧត្តម ម៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីប្រកាសខេត្តស្វាយរៀងជាខេត្តអស់មីន

ភ្នំពេញ៖ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នាព្រឹកចន្ទ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសខេត្តស្វាយរៀងជាខេត្តអស់មីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ពិធីប្រកាសខេត្ដស្វាយរៀង ជាខេត្ដអស់មីន នាថ្ងៃនេះ ជាសញ្ញាវិជ្ជមានមួយបន្ថែមទៀត បន្ថែមលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសក្ដានុពលរបស់ខេត្ដ ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគមកបណ្ដាក់ទុនបង្កើតរោងចក្រ សហគ្រាស ជាបន្ដបន្ទាប់ ធ្វើឲ្យសេដ្ឋកិច្ចខេត្ដស្វាយរៀង មានកំណើនគួរឲ្យកត់សម្គាល់ ជីវភាពប្រជាជនកាន់តែល្អប្រសើរ កាត់បន្ថយបានជាអតិបរមា នៃការធ្វើចំណាកស្រុក ទៅស្វែងរកការងារធ្វើនៅក្រៅខេត្ត ។ ក្នុងនាមរដ្ឋបាលខេត្ដ មានសុទិដ្ឋិនិយមថា ការប្រកាសខេត្ដស្វាយរៀង ជាខេត្ដអស់មីន នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ដីធ្លីរបស់ខ្លួនសម្រាប់ការងារបង្កបង្កើនផលឲ្យអស់លទ្ធភាព ប្រកបដោយសុវត្ថិភាព លុបបំបាត់ភាពភ័យខ្លាចនានា ការគំរាមកំហែងផ្សេងៗ ដែលអាចបង្កឡើងដោយសារមីនដែលមានកប់ក្នុងដី ហើយអ្នកវិនិយោគនឹងកាន់តែមានក្ដីរីករាយ និងទំនុកចិត្ដ ក្នុងការពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួន នៅតាមភូមិសាស្រ្ដនានាក្នុងខេត្ដ ស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋបាលខេត្តក្នុងការពង្រីកវិសាលភាព នៃការវិនិយោគនានាដែលមានការប្រមូលផ្ដុំនៅក្នុងតំបន់ភូមិសាស្ត្រតែមួយ ឲ្យមានការរាយប៉ាយទៅតំបន់ផ្សេងៗទៀតនៅតាមបណ្ដាក្រុង ស្រុកនៅទូទាំងខេត្ត ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (អាជ្ញាធរមីន) ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ តាមការចង្អុរបង្ហាញពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបំពេញការងារទទួលជោគជ័យ ។

តាមរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីសរុបចំនួន ៤១គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣.៥៦៩គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ១៣២គ្រាប់ និងសំណល់ ជាតិផ្ទុះផ្សេងទៀតចំនួន ៧.១៨៤៣គ្រាប់ ។

ជាមួយគ្នានេះ ក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនចុងក្រោយ និងប្រកាសជាខេត្តអស់មីននាថ្ងៃនេះ ក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០២៣ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៩៩គ្រាប់ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ទោះបីជាខេត្តស្វាយរៀងបានប្រកាសថាអស់មីន និងក្លាយជាខេត្តទី ៨ នៅទូទាំងប្រទេស យ៉ាងណាក៏ដោយ លោកជំទាវ បានអំពាវនាវដល់ប្អូនៗ ក្មួយៗ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមតំបន់នៅមានហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមចូលរួមអនុវត្តដូចខាងក្រោម៖

១-បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថាជាសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំ ប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិតបំផុត ។

២-ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើល្មើសច្បាប់

៣-កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬសង្ស័យថាមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៕

អត្ថបទដែលជាប់ទាក់ទង