**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្ដម សក់ សេដ្ឋា ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារគ្រប់ជំនាន់ ដែលចូលរួមយ៉ាងធំធេង ក្នុងការកសាងស្រុកបវេល ឱ្យមានការអភិវឌ្ឍគ្រប់វិស័យរហូតដល់សព្វថ្ងៃ

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារគ្រប់ជំនាន់ដែលបានចូលរួមយ៉ាងធំធេង មិនអាចកាត់ថ្លៃបានក្នុងការចូលរួមកសាងអភិវឌ្ឍន៍ស្រុកបវេលឱ្យមានការអភិវឌ្ឍគ្រប់វិស័យរហូត មកដល់សព្វថ្ងៃនេះ ។

ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកបវេល នៃខេត្តបាត់ដំបងនៅទីស្នាក់ការគណបក្សស្រុកបវេល នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថា ដោយពិនិត្យឃើញអំពីតួនាទី និងសារសំខាន់របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន គណបក្ស និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តចាត់តាំងក្រុម ការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានជាបន្តទៀត។

ឯកឧត្ដមបន្តថា ដោយសារមានការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលមានការពាក់ព័ន្ធក្រុមការងារគណបក្ស ទើបសមាសភាពក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ភាគច្រើនត្រូវបានធ្វើការកែសម្រួលផ្លាស់ប្តូរ សមាសភាព។ ចំពោះខេត្តបាត់ដំបងរបស់យើង គណបក្សប្រជាជនកម្ពុជាបានសម្រេចចាត់តាំង សម្តេច ក្រឡាហោម ស ខេង បន្តតួនាទីជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបងជា បន្តទៀត។

ឯកឧត្ដមលើកឡើងថា ឈរលើមូលដ្ឋាននៃការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ក៏មានការកែសម្រួលផ្លាស់ប្តូរសមាសភាពផងដែរ។ ដោយឡែកចំពោះស្រុកបវេលរបស់យើង ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ នានាក្នុងស្រុកបវេល មិនមានការរុះរើកែសម្រួលផ្លាស់ប្តូរសមាសភាពធំដុំនោះឡើយ។

ឯកឧត្ដម សក់ សេដ្ឋា គូសបញ្ជាក់ថា ជារួមក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ មន្ត្រីគណបក្សមកពីអង្គភាពស្នូលចំនួន ៥ ត្រូវបានចាត់តាំងឱ្យចុះមូលដ្ឋានស្រុកបវេល រួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សនៃ លេខាធិការដ្ឋាន គ.ជ.អ.ប អគ្គនាយកដ្ឋានរដ្ឋបាល សាលាជាតិរដ្ឋបាលមូលដ្ឋានដែលបានបំបែក ចេញពីអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង។

ឆ្លៀតយកឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកបវេល ក្នុងនាមគណបក្សស្រុក ឃុំ និងក្នុងនាមប្រជាពលរដ្ឋនៃស្រុកបវេលទាំងមូល ឯកឧត្ដម សក់ សេដ្ឋា បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារគ្រប់ជំនាន់ដែលបានចូលរួមយ៉ាងធំធេង មិនអាចកាត់ថ្លៃបានក្នុងការចូលរួមកសាងអភិវឌ្ឍន៍ស្រុកបវេលឱ្យមានការអភិវឌ្ឍគ្រប់វិស័យរហូត មកដល់សព្វថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង