**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល និងការងារថែទាំប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល និងការងារថែទាំប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល មានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ២ភូមិ នៃឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនប់អាងទឹកនេះទទួលប្រភពទឹកពីស្ទឹងតាសាល និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ សម្រាប់ប្រើប្រាស់ជាពហុបំណងគឺទំនប់ការពារនិងគ្រប់គ្រងទឹកជំនន់ និងសម្រាប់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៣,៥១៨ហិកតា។ ប្រភពទឹកនៃទំនប់អាងទឹកតាសាលអាចជួយស្រោចស្រពបន្ថែមលើប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង និងរលាំងជ្រៃខាងត្បូងបានមួយចំនួនថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ការងារជួសជុលកន្ទុយសំណង់បង្ហៀរនៃទំនប់អាងទឹកតាសាលចំនួន ១កន្លែង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៩០%។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានចុះពិនិត្យគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ដែលការងារអនុវត្តរួមមាន៖ ទី១).ជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៤,៥០០ម៉ែត្រ, ទី២).ជួសជុលថែទាំសិល្បការ្យដែលមានស្រាប់(តូច-ធំ)ចំនួន ២៧កន្លែង និងទី៣).សាងសង់សំណង់ថ្មីបន្ថែមចំនួន៣កន្លែង។ គិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៦០%។

សូមបញ្ជាក់ថា ប្រព័ន្ធប្រឡាយមេនេះមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ៦ឃុំ/សង្កាត់ ឃុំក្រាំងក្រូច សង្កាត់រកាធំ សុព័រទេព វល្លិ៍ ត្រពាំងគង សំបូរ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ប្រឡាយនេះទទួលប្រភពទឹកពីស្ទឹងព្រែកត្នោត ផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងអាងចាន់ថ្នាលហូរចាក់ចូលប្រឡាយមេរលាំងជ្រៃខាងជើងប្រវែង ២៥ ០០០ម៉ែត្រ មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ២,៤៦៣ហិកតា ស្រូវប្រាំងលើកទី១ចំនួន ២៧៥ហិកតា ស្រូវប្រាំងលើកទី២ចំនួន ២៧៥ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន៣០ហិកតា។

ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវយកចិត្តទុកដាក់លើការងារជួសជុលប្រឡាយ ជួសជុលសំណង់ដែលមានស្រាប់ និងការសាងសង់សំណង់សិល្បការ្យថ្មី ឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយ និងចូលរួមថែរក្សាប្រឡាយនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង ៕

អត្ថបទដែលជាប់ទាក់ទង