**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត

ឯកឧត្ដម សក់ សេដ្ឋា ផ្តល់អនុសាសន៍ណែនាំ លើកិច្ចការសំខាន់ៗជាអាទិភាព ៧ចំណុច ដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល យកទៅអនុវត្ត

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានអនុសាសន៍ណែនាំ លើកិច្ចការសំខាន់ៗជាអាទិភាព ៧ចំណុច ដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកបវេល នៃខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សស្រុកបវេល នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថា គណបក្ស និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រឹងសកម្មភាពការងារចុះមូលដ្ឋាន ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយ និងវិធានការជាគន្លឹះនានារបស់រាជរដ្ឋាភិបាល ឱ្យបានសកម្មផុលផុសនៅគ្រប់មូលដ្ឋាន ដើម្បីជាមូលដ្ឋានឈានឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងទស្សនវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលជាទស្សនៈវិស័យ ផ្តួចផ្តើមដោយគណបក្សប្រជាជន កម្ពុជា។

ដោយឈរលើមូលដ្ឋាននេះ ឯកឧត្ដម សក់ សេដ្ឋា បានផ្តល់អនុសាសន៍ណែនាំលើកិច្ចការសំខាន់ៗជាអាទិភាពដែលក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកបវេល ត្រូវអនុវត្តដូចខាងក្រោម៖

១- លើមូលដ្ឋាននៃសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំនីមួយៗ ត្រូវសហការជាមួយគណបក្សស្រុក និងគណបក្សឃុំសាមី រៀបចំសមាសភាពក្រុមការងារចុះតាមភូមិ និងសហការរៀបចំពីធីប្រកាសសមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំ ភូមិ នីមួយៗឱ្យបាននៅសប្តាហ៍ទីមួយ នៃខែមិថុនា ឆ្នាំ២០២៤ នេះ។

២- ក្រុមការងារនីមួយៗ ត្រូវរួមសហការគ្នាពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្រុមការងារ ឱ្យបានរឹងមាំ និងត្រូវរក្សាពង្រឹងទំនាក់ទំនងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អជាមួយគណបក្ស និងថ្នាក់ដឹកនាំ មន្ត្រីគណបក្សដែលក្រុមការងារចុះបំពេញការងារ។ ត្រូវពង្រឹងរបៀបរបបការងារ ការប្រជុំត្រួតពិនិត្យ វាយតម្លៃការងារដើម្បីដាក់ចេញទិសដៅអនុវត្តបន្តឱ្យមានប្រសិទ្ធភាព និងមាន និរន្តរភាព។

៣- ត្រូវយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំងបក្សដែលក្រុមការងារចុះជួយឱ្យបាន រឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ ចាត់តាំង និងហិរញ្ញវត្ថុ ដើម្បីអង្គការចាត់តាំងបក្ស ថ្នាក់ដឹកនាំ មន្ត្រីគណបក្សនៅមូលដ្ឋាន ធ្វើសកម្មភាពប្រកបដោយភាពជាម្ចាស់ និងមានការ ទទួលខុសត្រូវខ្ពស់ចំពោះគណបក្ស និងប្រជាជន ដោយមិនពឹងផ្អែកទាំងស្រុងតែទៅលើក្រុម ការងារនោះឡើយ។

៤- ត្រូវរួមសហការជាមួយគណបក្ស ថ្នាក់ដឹកនាំ មន្ត្រីគណបក្សគ្រប់ថ្នាក់ ធ្វើការពង្រឹង ពង្រីកសមាជិកបក្ស ការពង្រឹងអង្គការមហាជនរបស់គណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន។ ត្រូវរួមគ្នា ពិនិត្យ និងពង្រឹងក្រុមបក្ស ការធ្វើពិធីបញ្ចូលសមាជិកបក្ស ការរៀបចំប័ណ្ណសមាជិកបក្ស និងការ រៀបចំសៀវភៅបញ្ជីសមាជិកបក្សឱ្យបានច្បាស់លាស់តាមមូលដ្ឋាននីមួយៗ។
៥- ក្រុមការងារគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់បែងចែងកម្លាំងចុះមូលដ្ឋាន ដើម្បីរួមសហការ ជាមួយគណបក្ស និងមន្ត្រីគណបក្ស ធ្វើសកម្មភាពចិញ្ចឹមចលនានយោបាយនៅមូលដ្ឋានឱ្យ បានជាប់ជាប្រចាំ។

៦- ត្រូវខិតខំតាមដានសភាពការណ៍របស់គណបក្សដទៃដែលប៉ុនប៉ងបំបែកបំបាក់ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ការបំផុសជិះឆ្កៀលបញ្ហាផ្សេងៗ ក្នុងផ្ទៃក្នុងក្រុមការងារ និងគណបក្សយើងតាមគ្រប់រូបភាព សំដៅចាត់វិធានការឆ្លើយតបវាយបកសកម្មភាពទាំងនោះឱ្យបានទាន់ពេល វេលា និងមានប្រសិទ្ធភាព។
៧- ត្រូវចូលរួមអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពរបស់គណបក្ស និងក្រុមការងារ ដោយត្រូវរួមគ្នាធ្វើសកម្មភាពឱ្យបានសកម្មព្រមៗគ្នា ដើម្បីធានាឱ្យគណបក្ស យើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់គ្រប់ការបោះឆ្នោត ទាំងការបោះឆ្នោតសកល អសកល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងចូលរួមអនុវត្តឱ្យបានល្អនូវភារកិច្ច របស់គណបក្សគ្រប់កាលៈទេសៈ។

ជាថ្មីម្តងទៀតឯកឧត្ដមក៏បានបង្ហាញក្តីសង្ឃឹមជឿជាក់ យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក នឹងបន្តពង្រឹងប្តេជ្ញាចិត្តចូលរួមក្នុង សកម្មភាពការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេលឱ្យបានសស្រាក់សស្រាំជាប់ ជាប្រចាំ ដើម្បីគណបក្សអនុវត្តសម្រេចនូវបេសកកម្មរបស់គណបក្សក្នុងការអភិវឌ្ឍប្រទេសជាតិ និងបម្រើផលប្រយោជន៍ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ៕

អត្ថបទដែលជាប់ទាក់ទង