ឯកឧត្តម សាយ សំអាល៖ សន្ដិភាព ជាកត្តាស្នូល ដែលអាចឲ្យកម្ពុជាមានអ្វីៗគ្រប់បែបយ៉ាង

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សន្ដិភាព ជាកត្តាស្នូល ដែលអាចឲ្យកម្ពុជាមានអ្វីៗគ្រប់បែបយ៉ាង។ ក្រោមដំបូលនៃសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាមូលដ្ឋានក្នុងការជំរុញ និងរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម បានលេចឡើងយ៉ាងឆាប់រហ័ស ដែលមានដូចជា បណ្ដាញផ្លូវ(ផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក) បណ្ដាញទឹកស្អាត បណ្ដាញអគ្គិសនីគ្របដណ្ដប់ស្ទើទូទាំងប្រទេស ព្រលានយន្តហោះ កំពង់ផែង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀត។
នេះជាការលើកឡើងក្នុងឱកាសដែរ ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិក សមាជិកាថ្មីចំនួន ១,៧៤១នាក់ នៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ និងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ការិយាល័យគណៈទាំង៦ នៃគណៈកម្មាធិការគណបក្សស្រុកស្ទឹងហាវ និងអគារសាលប្រជុំគណបក្សឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ៕
