ភ្នំ១៥០០ ជាតំបន់សក្តានុពលទេសចរណ៍ថ្មីមួយនៃខេត្តពោធិ៍សាត់ ពិសេសផ្លូវមានរាងដូចអន្ទង់អាំង
ភ្នំពេញ៖ អមដោយសម្រស់ព្រៃភ្នំ និងផ្លូវខ្វាត់ខ្វែង ភ្នំ១៥០០ គឺជាតំបន់សក្តានុពលទេសចរណ៍ថ្មីមួយនៃខេត្តពោធិ៍សាត់ ដែលមានទេសភាពធម្មជាតិស្រស់ស្អាតដែលសំបូរព្រៃភ្នំជាច្រើន ជាពិសេសកំណាត់ផ្លូវថ្មីនៅលើភ្នំដែលមានរាងដូចសត្វអន្ទង់អាំង(ផ្លូវអន្ទង់អាំង)។
យ៉ាងណាមិញ ភ្នំ១៥០០ គឺមានអាកាសធាតុត្រជាក់ទេសភាពស្អាតៗនៅតាមដងផ្លូវ។
បើនារដូវវស្សាភ្ញៀវទេសចរអាចមើលឃើញអ័ព្ទយ៉ាងក្រាស់ពីលើកំពូលភ្នំផងដែរ។
ភ្នំ១៥០០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយភ្នំមានចម្ងាយប្រហែល ១៥៣គីឡូម៉ែត្រ ពីទីរួមខត្ដពោធិ៍សាត់ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ ឆ្ពោះទៅកាន់ស្រុកវាលវែង៕