**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ជំងឺរលាកសួតស្រួចស្រាវ បង្កដោយមេរោគ

ភ្នំពេញ៖ ជំងឺរលាកសួត គឺជាជំងឺអាចបង្កឲ្យមានសភាពធ្ងន់ធ្ងរ ដែលត្រូវសម្រាកពេទ្យ ឬសង្គ្រោះកម្រិតធ្ងន់។ ជំងឺនេះបង្កដោយ មានការចម្លងចូលមេរោគតាមរយ:ផ្លូវដង្ហើម។ វាចូលទៅបំផ្លាញសួតបង្កឱ្យរលាកសួត ឬសាយភាយមេរោគ ឬសារជាតិរបស់មេរោគទៅសរីរាង្គផ្សេងៗដែលធើ្វឲ្យសុខភាពមនុស្សចុះខ្សោយ ហត់ គ្រុនញាក់ភ្លាមៗ ឬរហូតដល់ស្លាប់។

តែប្រសិនបើអ្នកជំងឺមកពិនិត្យសុខភាព ឬសម្រាកពេទ្យបានទាន់ពេលវេលា និងទទួលយកការព្យាបាលពី គ្រូពេទ្យតាមវេជ្ជបញ្ជា ថ្នាំប្រឆាំងមេរោគបានត្រឹមត្រូវ នោះជំងឺរលាកសួតនេះ គឺអាចព្យាបាលឲ្យជាសះស្បើយបាន។
១) រោគសញ្ញា៖
អ្នកដែលកើតជំងឺរលាកសួតមានអាការៈ
– គ្រុនក្តៅ ញាក់ភ្លាមៗ (ស្រួចស្រាវ)
– ឈឺក្នុងទ្រូង ដូចគេចាក់
– ហត់ដង្ហក់ មានដង្ហើមញាប់
– ក្អក ពុំមានស្លេស ឬមានស្លេស និងអាចមានក្លិន
– វង្វេងស្មារតី (ករណីមនុស្សចាស់ខ្លាំងជាដើម)។
២) មូលហេតុ៖
មេរោគបង្កឲ្យមានជំងឺរលាកសួត គឺបាក់តេរីភាគច្រើនចូលតាមផ្លូវដង្ហើម។
៣) ការព្យាបាល៖
ជំងឺនេះព្យាបាលដោយការប្រើថ្នាំអង់ទីប៊ីយូទិច ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យច្បាស់លាស់ ក្រោយពីការពិនិត្យ ពិគ្រោះ សំដៅប្រសិទ្ធភាពសំលាប់បាក់តេរី និងដោយអាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃជំងឺរលាកសួត៖
– ព្យាបាលនៅផ្ទះ: សំរាប់អ្នកជំងឺក្មេង ពុំមានសញ្ញាធ្ងន់ និងពុំមានជំងឺរ៉ាំរ៉ៃ។
– ព្យាបាលសំរាកពេទ្យ: សំរាប់អ្នកជំងឺអាយុច្រើន ឬមានជំងឺរ៉ាំរ៉ៃ ឬមានសញ្ញាធ្ងន់ (ដង្ហើមញាប់ ចង្វាក់បេះដូងញាប់ វង្វេងជាដើម)។
– ព្យាបាលសង្គ្រោះកម្រិតធ្ងន់: ខ្សោយផ្លូវដង្ហើមខ្លាំង (តម្រូវឲ្យមានប្រើម៉ាស៊ីនជំនួយដង្ហើម) ឬសម្ពាធឈាមទាបខ្លាំង (តម្រូវផ្តល់ថ្នាំជំនួយ)។
៤) ការការពារ៖
– អនាម័យទូទៅ សម្អាតមាត់ធ្មេញ ដៃ និងក្អក ឬកណ្ដាស់ប្រើកន្សែងដៃខ្ទប់មាត់ច្រមុះ
– ចាក់វ៉ាក់សាំងបេសេហេ្ស ចំពោះទារកទើបកើត
– ចាក់វ៉ាក់សាំង ការពាររលាកសួត ឬចាក់វ៉ាក់សាំងការពារផ្តាសាយ ករណីអ្នកជំងឺមានជំងឺរ៉ាំរ៉ៃ ។
– ថែរក្សាអនាម័យលំនៅដ្ឋាន មានខ្យល់អាកាសល្អ កាត់បន្ថយផ្សែងក្នុងផ្ទះ (ផ្សែងចំអិនអាហារ) ផ្សែងបារី និងផ្សែងក្រៅផ្ទះ។

បើសិនលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺរលាកសួតនេះវិវត្តន៍ទៅធ្ងន់ធ្ងរ ដែលអាចគម្រាមកំហែងដល់អាយុជីវិតលោកអ្នក៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដែលជាប់ទាក់ទង